ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​ថា​ខ្លួន​ទើប​តែ​វា.យ​យក​បាន​ភូមិ​១​ទៀត​ហើយ​ពី​អ៊ុយ​ក្រែន

18 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​អះ​អាង​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​ភូមិ​មួយ​ទៀត​របស់​អ៊ុយ​ក្រែន​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ​។ ដំណឹង​នេះ​ក៏​ស្រប​ពេល​ដែល​រុស្ស៊ី​ជិត​វាយ​យក​បាន​ទី​ក្រុង​ផូក​រ៉ូស​នៅ​តំបន់​ដូញ៉ែត​ (Donetsk)​ផង​ដែរ​​។ ភូមិ និង​ទី​ក្រុង​ទាំង​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ដូច​គ្នា និង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជាង​​ដប់​គីឡូ​ម៉ែត្រ​។​ ទោះ​បី​រុស្ស៊ី​ប្រកាសពី​ការ​​វាយ​យក​ភូមិ​ឈ្មោះ​ណូ​វ៉ូ​វ៉ា​ស៊ី​លីវ​កា (Novovasylivka)​ ប៉ុន្តែ​អ៊ុយ​ក្រែន​​ថា​កង​ទ័ព​របស់​ខ្លួន​មិន​ទាន់​ដក​ចេញ​ទាំង​ស្រុង​ពី​ភូមិ​នេះ​នៅ​ឡើយ​ទេ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​អះ​អាង​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​ភូមិ​មួយ​ទៀត​របស់​អ៊ុយ​ក្រែន​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ​។ ដំណឹង​នេះ​ក៏​ស្រប​ពេល​ដែល​រុស្ស៊ី​ជិត​វាយ​យក​បាន​ទី​ក្រុង​ផូក​រ៉ូស​នៅ​តំបន់​ដូញ៉ែត​ (Donetsk)​ផង​ដែរ​​។ ភូមិ និង​ទី​ក្រុង​ទាំង​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ដូច​គ្នា និង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជាង​​ដប់​គីឡូ​ម៉ែត្រ​។​


ទោះ​បី​រុស្ស៊ី​ប្រកាសពី​ការ​​វាយ​យក​ភូមិ​ឈ្មោះ​ណូ​វ៉ូ​វ៉ា​ស៊ី​លីវ​កា (Novovasylivka)​ ប៉ុន្តែ​អ៊ុយ​ក្រែន​​ថា​កង​ទ័ព​របស់​ខ្លួន​មិន​ទាន់​ដក​ចេញ​ទាំង​ស្រុង​ពី​ភូមិ​នេះ​នៅ​ឡើយ​ទេ​។ អ៊ុយ​ក្រែន​ទទួល​​ស្គាល់​ថា​រុស្ស៊ី​ចូល​កាន់​កាប់​ភូមិ​នេះ​​​​១​ផ្នែក​ធំ​​។ ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​អ៊ុយ​ក្រែន​យក​មួយ​ឈ្នះ​ដៃ​ដើម្បី​ព្យាយាម​កាន់​កាប់​ទឹក​ដី​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​


អស់​ជា​ច្រើន​ខែ​​មក​ហើយ​ កង​ទ័ព​រុស្ស៊ី​ខិត​ខំ​វាយ​យក​ទី​ក្រុង​ផូករ៉ូស (Pokrovsk)​ និង​​ឆាស៊ីវ​យ៉ា (Chasiv Yar) នៅ​តំបន់​ដូញ៉ែត​ (Donetsk)​។ ទោះ​បី​ពិបាក និង​​ជួប​ប្រទះ​នឹង​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ស្មុគស្មាញ​​​ មាន​ព្រៃ​ មាន​ដី​ចម្ការ​យ៉ាង​ណា​ក្ដី ពួក​គេ​នៅ​តែ​ខិត​ខំ​ឈ្មុស​ឈ្មុល​ទៅ​មុខ​ជា​និច្ច​ និង​វាយ​ហ៊ុម​ព័ទ្ធ​ភូមិ​តូច​ៗ​របស់​អ្នក​ស្រុក​នៅ​តំបន់​ជន​បទ​ និង​តំបន់​ដាច់​ស្រយាល​។


បើ​សិន​​ទី​ក្រុង​ផូក​រ៉ូស និង​ឆា​ស៊ីវ​យ៉ា​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​រុស្ស៊ី​ទាំង​ស្រុង​​ ពេល​នោះ​​​រុស្ស៊ី​អាច​ពង្រឹង​ទី​តាំង​ឈរ​ជើង​របស់​ខ្លួន​កាន់​តែ​រឹង​មាំ​។ អាច​និយាយ​បាន​​ថា​តំបន់​ដូញ៉ែតធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​១០០%​។ កាល​ណា​បណ្ដោយ​ឱ្យ​រុស្ស៊ី​វាយ​យក​បាន​ហើយ​មិន​ងាយ​ចរ​ចា​គ្នា​យក​មក​វិញ​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​អ៊ុយ​ក្រែន​ខំ​ក្រាញ​ន​នាល​មិន​ចង់​ដក​កង​ទ័ព​ដោយ​ងាយ​ៗ​​នោះ​ទេ​។


​ប៉ុន្តែ​ពួក​គេ​ប្រឈម​នឹង​ឧប​សគ្គជា​​ច្រើន។ ប្រភព​ខ្លះ​អះ​អាង​ថា​អ៊ុយ​ក្រែន​​ស្លាប់​ទាហាន​មិន​តិច​នាក់​​ទេ​។ ​​កង​ទ័ព​ដែល​ទើប​តែ​ជ្រើស​រើស​បាន​ថ្មី​ៗ​បញ្ជូន​ទៅ​សមរភូមិ​មុខ​ក៏​រត់​ចោល​ជួរ​អស់​ជា​ច្រើន​នាក់​ទៅ​ទៀត​។ គ្រាប់​រំសេវ​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​​មិន​សូវ​សម្បូរ​ហូរ​ហៀរ​សម្រាប់​​​ប្រើ​ប្រាស់​តាម​អំពើ​ចិត្ត​ដូច​កង​ទ័ព​រុស្ស៊ី​នោះ​ដែរ​។ ធម្ម​តា​ទឹក​ដី​ដែល​បាត់​បង់​ពួក​គេ​ដឹង​ច្បាស់​ថា​មិន​ងាយ ឬ​មិន​អាច​យក​មក​វិញ​​បាន​ឡើយ​​ទោះ​បី​តាមដោយ​​យោធា ឬ​​ដោយ​ការ​ចរ​ចា​​។ ប៉ុន្តែ​ពួក​គេ​ក៏​មិន​អាច​ធ្វើ​អ្វី​ឱ្យ​លើស​ពី​នេះ​បាន​ឡើយ​។


ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​សឹក​យល់​ថា​ឈាន​ដល់​ដំណាក់​កាល​នេះ​​​​ ​អ៊ុយ​ក្រែន​ប្រហែល​ជា​ទប់​​​ជា​មួយ​រុស្ស៊ី​​មិន​ជាប់​ទេ​។ នៅ​ដំណាក់​កាល​បន្ទាប់​ រុស្ស៊ី​នឹង​ចាប់​ផ្ដើម​វាយ​ចូល​តំបន់​ឌី​នី​ប្រូ​ (Dnipro) ដែល​​មាន​ព្រំដែន​ជាប់​នឹង​តំបន់​ដូញ៉ែត​តែ​ម្ដង​​​។ ចល​នា​វាយ​សម្រុក​របស់​រុស្ស៊ី​ក៏​ស្រប​ពេល​ដែល​លោក​ត្រាំ​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​បាន​ជាង​ដប់​ថ្ងៃ​។ លោ​ក​​​បង្ហើប​ឱ្យ​​ដឹង​ថា​លើក​នេះ​លោក​នឹង​ទាក់​ទង​គ្នា​ជា​មួយ​លោក​ពូទីន​មែន​ទែន​ហើយ​ដើម្បី​គិត​គូរ​អំពី​ការ​ចរ​ចា​គ្នា​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ