ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់ ករណី​ប្រើ​ដាវ កាំបិត​ផ្គាក់ ជិះ​ម៉ូតូ​ពពាក់ពពូន មាន​ជម្លោះ​ជាមួយ​អ្នកដំណើរ​លើ​ដងផ្លូវ​

3 ខែ មុន

ខេត្តកណ្តាល ៖ ហោច​ណាស់​ក្មេង​ទំនើង​ ចំនួន​៦នាក់ ក្នុង​ចំ​ណោម​បក្ខពួក​៧នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែ​មី​នា…

ខេត្តកណ្តាល ៖ ហោច​ណាស់​ក្មេង​ទំនើង​ ចំនួន​៦នាក់ ក្នុង​ចំ​ណោម​បក្ខពួក​៧នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែ​មី​នា ឆ្នាំ២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ខណៈ​ក្រុម​ក្មេង​ទំនើង​ទាំង​៦-៧នាក់នោះ ជិះ​ម៉ូតូ​ពពាក់ពពូន កាន់​កាំបិត​ផ្គាក់ និងដាវ ហើយមាន​ជម្លោះ​ជាមួយ​អ្នកដំណើរ លើ​ដងផ្លូវ ថែមទៀតផង ។

ក្មេង​ទំនើង​ទាំង​៦​នាក់ ​រួម​មាន ៖
១. ​ឈ្មោះ ថន ម៉េ​ង​ហៀ ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ស្វាយ​ឧត្ដម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​អ្នក​បើក​ម៉ូតូ​)​។
២.​ ឈ្មោះ ហួត ម៉េ​ង​ហួ ភេទ​ប្រុស អាយុ​២០ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​កាន់​ដាវ​) ។
៣. ​ឈ្មោះ ផា ពិ​សិទ្ធ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​បើក​ម៉ូតូ​) ។
៤.​ ឈ្មោះ វុ​ត្ថា ផានិត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​អ្នកចូលរួម​) ។
៥.​ ឈ្មោះ ណាត វ​ណ្ណូ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពេ​ី​ក ស្រុក​អង្គស្នួល​  ខេត្តកណ្តាល (​អ្នកចូលរួម​) ។
៦.​ ឈ្មោះ ណាត វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​២០ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​កាន់​កាំបិត​ផ្គាក់​) ។ និង​ម្នាក់ កំពុង​គេចខ្លួន​។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង និងម៉ូតូ​ចំនួន​០៣ គ្រឿង ៖
១. ​ម៉ូតូ​ម៉ាក​សង់ ​C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JY-5444  ។
២.​ ម៉ូតូម៉ាក​សង់​ C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២ ឡើង​តែម​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1G-0762 ​មួយ​គ្រឿង
៣.​ ម៉ូតូ​ម៉ាក​សង់​ C១២៥ ព៌​ណ​ខ្មៅ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1S-9487 មួយ​គ្រឿង ។

-កាំបិត​ផ្គាក់​ដង​ឬ​ស្សី​មួយ និង​អាវុធ​កែ​ច្នៃ​ដាវ​មួយ
-ទូរសព្ទ​ដៃ ​ចំនួន​០៤ គ្រឿង ម៉ា​កវី​វ៉ូ ព៌​ណ​ខ្មៅ ០១​គ្រឿង ម៉ាក​អូ​ប៉ូ ព៌​ណ​ខ្មៅ ០១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​១១ ព៌​ណ​ស្វាយ ០១​គ្រឿង និង​ម៉ាក​អាយ​ហ្វូ​ន​១១ ព៌​ណ​ក្រហម ០១​គ្រឿង ។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពើក សហ​ការណ៍​ជាមួយ​ប្រជា​ការពារ​ភូមិ បាន​ដើរ​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ក៏​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ថា ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​ប្រមាណ​ជិត​១០នាក់ មធ្យោបាយ​ដោយ​ជិះ​ចំនួន​ម៉ូតូ​ ៣គ្រឿង ខ្លះ​កាន់​ដាវ ខ្លះ​កាន់​កាំបិត​ផ្គាក់ ជិះ​ម៉ូតូ​ពពាក់ពពូន​គ្នា​ទៅ​មក ហើយ​ក៏​មាន​ជម្លោះ​ជាមួយ​ភាគី​ម្នាក់​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ដូច​គ្នា។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ពើក និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ក្មេង​ទំនើង​ឈ្មោះ ថន ម៉េ​ង​ហៀ បាន​ឆ្លើយ​សារភាព​ថា ថ្ងៃ​កើតហេតុ​ បក្ខពួក​របស់​ខ្លួន​មាន​គ្នា​០៧នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់ ​១២៥ ពណ៌​ខ្មៅ ៣​គ្រឿង ទៅ​ផឹកស្រា​បៀរ​នៅផ្ទះ​មិត្ដភក្ដិ ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។ លុះ​ពេល​ផឹកស៊ី​រួចរាល់​ហើយ ​ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ចេញពី​ភូមិ​នោះ​វិញ ពេល​ទៅ​ដល់​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ឈ្មោះ ផា ពិ​សិទ្ធ​ ហៅ​ខ្មៅ និង​ឈ្មោះ ទិ​ត បាន​ឈ្លោះ​គ្នា​ជាមួយ​អ្នកដំណើរ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​គ្នា ទើប​ខ្លួន​ និង​ឈ្មោះ ណាត ណេ​ត និង​ឈ្មោះ ហួត ម៉េ​ង​ហួ បាន​ជិះ​ម៉ូតូ​ទៅ​យក​ដាវ​ និង​កាំបិត​ផ្គាក់​ពី​ផ្ទះ ឈ្មោះ ណាត ណេ​ត ហើយ​ត្រឡប់ទៅ​វិញ ស្រាប់តែ​ភាគី​ម្ខាង​នោះ​វិល​ចូល​ផ្ទះ​អស់ ចំណែក​បក្ខពួក​របស់​ខ្លួន​បាន​ជិះ​ហួស​ទៅ​ឈប់​លើ​ផ្លូវ​បេតុង​មួយ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ និង​ប្រជា​ការពារ​ឃាត់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​ជន​ទំនើង​ម្នាក់​នោះ លោក​អធិការនគរបាល​ស្រុក​អង្គស្នួល បាន​កំណត់​មុខសញ្ញា បក្ខពួក​៥ នាក់​ទៀត និង​បាន​រាយ​ការ​ជូន​ទៅ​លោកស្នងការ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែឆ្នាំ​ដដែល កម្លាំង​ជំនាញ​ស្រុក​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​សុ៍ត​រដ្ឋបាល​ពើក និង​នគរបាល​ប៉ុ​សិ៍ត​ដំណា​ក់អំ​ពិល ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​បាន​ចំនួន​០៥ នាក់​ទៀត ។

ទីបំផុត​ក្មេង​ទំនើង​ ទាំង​៦នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ