ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ រក​ឃើញ​គ្រាប់បែក​២​គ្រាប់ ទម្ងន់​ជាង​២០០​គីឡូ ក្នុង​ចម្ការ​ស្វាយចន្ទី និង​បាតរ​ណៅ្ត​ដី នៅ​ខេត្ត​ផ្សេង​គ្នា

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​អង្គភាព​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​រក​ឃើញ​គ្រាប់បែក​២​គ្រាប់ ទម្ងន់​២៣០​គីឡូក្រាម នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី និង​បាតរ​ណៅ្ត​ដី នៅ​ខេត្ត​ផ្សេង​គ្នា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​អង្គភាព​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​រក​ឃើញ​គ្រាប់បែក​២​គ្រាប់ ទម្ងន់​២៣០​គីឡូក្រាម នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី និង​បាតរ​ណៅ្ត​ដី នៅ​ខេត្ត​ផ្សេង​គ្នា កាលពី​ថ្ងៃ​១១ មីនា ២០២៥ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ នៅ​ថ្ងៃ​១១ មីនា ២០២៥ បាន​ឲ្យ​ដឹង​ថា ២​គ្រាប់ ជា​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ សំណល់​សង្គ្រាម​ប្រភេទ MK82 ទម្ងន់​ប្រមាណ​២៣០​គីឡូក្រាម​។ ក្នុង​នោះ មួយ​គ្រាប់​សំងំ​ខ្លួន ក្នុង​ចម្ការ​ស្វាយចន្ទី ស្ថិត​នៅ​ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ។ រីឯ​មួយ​គ្រាប់​ទៀត សំងំ​លាក់ខ្លួន​នៅ​បាតរ​ណៅ្ត​ដី ស្ថិត​នៅ​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ទោះបីជា​យ៉ាងណា អគ្គនាយក​ស៊ី​ម៉ាក់ បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​១១ ខែមីនា មន្ត្រី​ជំនាញ ត្រូវ​ដំណើរការ​ដោះ​បន្សាប​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​សុខ​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ