ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនមានបំណងបើករោងចក្រដំឡើងរថយន្តអគ្គីសនីនៅកម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន BYD ដែល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តចិនមានមូលដ្ឋាននៅទីក្រុងស៊ីនជិន មានបំណងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា ។

ថ្លែងនៅពេលអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ថា នេះជារឿងថ្មីដ៏ល្អសម្រាប់កម្ពុជា ទោះបីជាកម្ពុជាមានរោងចក្រដំឡើងរថយន្តមួយចំនួនរួចហើយដូចជា ហ្វត តូយ៉ូតាជាដើម ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់វិស័យឯកជន ជាពិសេសសហគ្រាសខ្នាតតូច ឲ្យបន្តសហការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បន្ថែមទៀត។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៦រួចមកហើយ ដែល រួមមាន ក្រុមហ៊ុនដេហាន់ ដំឡើងរថយន្តសាន់យុង (Ssangyong), ក្រុមហ៊ុនហ៊ីយ៉ានដាយ (Hyundai), ក្រុមហ៊ុន គៀ (HGB Motors Assembly manufacturing Kia), ក្រុមហ៊ុន RMA Automotive ដឡឡើងរថយន្ត Ford, ក្រុមហ៊ុន GTV Motor ផលិតរថយន្តម៉ាកក្នុងស្រុក GTV និង Toyota Tsusho Manufacturing (Cambodia)ដំឡើង Fortuner និង Hilux ។

រូបតំណាង

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចូលយានយន្តសរុបប្រមាណ ៣៨៥លានដុល្លារអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ