ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា ​ធ្វើ​ដល់​ណា​ហើយ?

2 ថ្ងៃ មុន
  • ភ្នំពេញ

ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​ដែល​ឆ្លងកាត់​ទន្លេបាសាក ត្រូវ​បាន​គេ​ដឹង​ថា មាន​សសរ​សរុប១៥៦ ដើម​ហើយ​បច្ចុប្បន្ន​នេះ​សសរ​ចំនួន​៣៦ បាន​បញ្ចប់​ការ​ចាក់​បេតុង​ហើយ ។ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា…

ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​ដែល​ឆ្លងកាត់​ទន្លេបាសាក ត្រូវ​បាន​គេ​ដឹង​ថា មាន​សសរ​សរុប១៥៦ ដើម​ហើយ​បច្ចុប្បន្ន​នេះ​សសរ​ចំនួន​៣៦ បាន​បញ្ចប់​ការ​ចាក់​បេតុង​ហើយ ។

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​ថា ដំណើរការ​សាងសង់​ស្ពាន​នេះ បាន​សម្រេច​វឌ្ឍនភាព​គម្រោង បាន ១១,៦៣%​ ។

ប្រភព​ដដែល​បាន​បន្ត​ថា សសរ​គ្រឹះ​ចំនួន​៣៦ដើម បាន​ចាក់​បេតុង​រួច ក្នុង​ចំនួន១៥៦ ដើម​នៃ​សសរ​គ្រឹះ និង​កំពុង​បន្ត​រៀបចំ​ដំឡើង​ពុម្ព​ជើង​តាង ដែល​ប​ច្ចប្ប​ន្ន​សម្រេច​បាន៦ក្នុង​ចំណោម ២០ជើង​តាង ព្រមទាំង​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។

សូម​ជម្រាប​ជូន​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​-​ចាក់​អង្រែ​ក្រោម មាន​ប្រវែង​សរុប ១.៦៥០​ម៉ែត្រ ដោយ​ប្រវែង​ស្ពាន​មាន ៨៤៥,៧០​ម៉ែត្រ​, ទទឹង​ផ្លូវ​២៧​ម៉ែត្រ​,​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ប្រវែង ៨០៤,៣០​ម៉ែត្រ​, ទទឹង​ផ្លូវ ២៧​ម៉ែត្រ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ និង​ទីប្រឹក្សា​គម្រោង​ដោយ​ក្រុមហ៊ុន​ក្វា​ង​ចូ​វ​វ៉ា​ន​អាន​។

គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត ចិន​ប្រចាំ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ