ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញ​សញ្ញាទាំងនេះលើរាងកាយ​ កំពុង​លួ.ច​ប្រាប់​ថា​សរសៃឈា.ម​ប្រឈម​គ្រោះថ្នា.ក់​ហើយ

2 ថ្ងៃ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់ថាសរសៃឈាមរបស់អ្នកកំពុងតែជួប

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់ថាសរសៃឈាមរបស់អ្នកកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកហាត់ប្រាណ ឬធ្វើអ្វីមួយឆាប់ហត់ ហើយក្រោយពេលញ៉ាំបាយឆ្អែតតែងតែឈឺ ឬថប់ដើមទ្រូង នោះអ្នកគួរតែប្រយ័ត្នពីសុខភាពសរសៃឈាមរបស់អ្នកហើយ ព្រោះវាកំពុងតែជួបបញ្ហា។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យ ទើបអាចព្យាបាលបានទាន់ពេលវេលា។

ក្រោយពេលដែលហាត់ប្រាណរួចបែរជាឈឺក្បាល ឬឈឺធ្មេញ ក៏ជាសញ្ញាបង្ហាញថាសុខភាពសរសៃឈាមកំពុងតែប្រឈមគ្រោះថ្នាក់ផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយមិនគួរធ្វេសប្រហែសនោះឡើយ ទើបអាចព្យាបាលបានទាន់ពេល។

នៅពេលដែលអ្នកកើយខ្នើយទាប មានអារម្មណ៍ថាថប់ទ្រូង ពិបាកដកដង្ហើម ដោយត្រូវការដាក់ខ្នើយឲ្យខ្ពស់ ក្រោកឡើងមកអង្គុយ ឬឈរទើបអាការៈនេះរាងធូរ នោះអ្នកគួរតែចាប់ផ្តើមប្រយ័ត្នប្រយែងពីសុខភាពសរសៃឈាមរបស់អ្នកហើយ ទើបមិនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។

ប្រសិនជាពេលដែលអ្នកប្រើកម្លាំងខ្លាំងក្នុងការបត់ជើងធំ ឬស្តាប់លឺសម្លេងខ្លាំង ហើយមានអារម្មណ៍ថាថប់ទ្រូង ឬចិត្តមិនស្ងប់ នោះសរសៃឈាមអ្នកអាចនឹងកំពុងកើតមានបញ្ហា ដោយត្រូវការឲ្យអ្នកទៅពិនិត្យជាបន្ទាន់។

នៅពេលដែលជីពចរអ្នកលោតខុសប្រក្រតី ហើយបេះដូងលោតញាប់ ឬលោតយឺតខុសធម្មតា ក៏អ្នកគួរតែប្រយ័ត្នពីសុខភាពសរសៃឈាមផងដែរ ព្រោះវាកំពុងតែប្រាប់អ្នកថាឲ្យទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ ទើបមិនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ