ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធគម្រោងវា.យ​ប្រហារ​ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

3 ថ្ងៃ មុន

ប្រទេសម៉ាឡេស៊ី ៖ អាជ្ញាធរប្រទេសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្សចំនួន៨នាក់ បន្ទាប់ពីការស៊ើប

0:00
0:00

ប្រទេសម៉ាឡេស៊ី ៖ អាជ្ញាធរប្រទេសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្សចំនួន៨នាក់ បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា ពួកគេជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវករ ដែលរៀបចំគម្រោងវាយប្រហារព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

បើប្រភពពីកាសែត South China Morning Post របស់ហុងកុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា លោក Saifuddin Nasution Ismail រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានអះអាងថា បុរស៦នាក់ និងស្ត្រី២នាក់ ដែលជាប់សង្ស័យថាមានទំនាក់ទំនងនឹងក្រុមភេរវករ Daesh និងក្រុមឥស្លាមជ្រុលនិយម ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន នៅតាមទីតាំងផ្សេងៗ ដែលភាគច្រើនមានអ្នកកាន់សាសនាអ៊ីស្លាម។

លោកបន្តថា ការស៊ើបអង្កេតដំបូងដោយប៉ូលិសបានរកឃើញផងដែរថា ពួកគេរៀបគម្រោងវាយប្រហារព្រះមហាក្សត្រ Sultan Ibrahim ibni Sultan Iskandar និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) ហើយព្រមទាំងឥស្សរជនលេចធ្លោ និងថ្នាក់ដឹកនាំកំពូលនៃកងកម្លាំងប៉ូលិសម៉ាឡេស៊ីផងដែរ។

លោក Saifuddin Nasution Ismail កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើង បន្ទាប់ពីប្រតិបត្តិការជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងខែឧសភាកន្លងទៅ។ ជនសង្ស័យទាំង៨នាក់ រួមមានទាំងស្ត្រីមេផ្ទះម្នាក់ អ្នកអត់ការងារធ្វើ និងអ្នកទទួលបានការអប់រំជំនាញវិជ្ជាជីវៈត្រឹមត្រូវផងដែរ។ ដំបូងឡើយ អាជ្ញាធរបានសង្ស័យថា ជនសង្ស័យទាំងនោះមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ Jemaah Islamiah មានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែក្រោយមកអាជ្ញាធរអះអាងថា ពុំជាប់ទំនាក់ទំនងគ្នានោះទេ។

ការចាប់ខ្លួននេះ បានធ្វើឡើងរយៈពេលតែជាង១ខែប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្នុងរដ្ឋចូហូ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ដែលបានសម្លាប់មន្ត្រីអនុវត្តច្បាប់ចំនួន២នាក់ និងម្នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ Ibrahim Iskandar ដែលជាព្រះមហាក្សត្រនៃរដ្ឋចូហូ (Johor) បានឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ដ្បិតរដ្ឋចំនួន៩ក្នុងចំណោមរដ្ឋទាំង១៣របស់ ម៉ាឡេស៊ី ត្រូវបានដឹកនាំដោយអ្នកគ្រប់គ្រងជន​ជាតិ​ភាគតិចម៉ាឡេ ភាគច្រើនត្រូវបានស្គាល់ថា ស្តេចស៊ុលតង់នៅក្នុងប្រព័ន្ធរាជាធិបតេយ្យដ៏ធំបំផុតមួយរបស់ពិភពលោក ដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវបានបង្កើតឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ហើយព្រះមហាក្សត្រត្រូវប្តូររៀងរាល់៥ឆ្នាំម្ដងក្នុងចំណោមព្រះមហាក្សត្រទាំង៩ព្រះអង្គ ដោយព្រះមហាក្សត្រគ្រងរាជ្យទ្រង់គង់ក្នុងព្រះរាជវាំងជាតិ ដែលស្ថិតនៅក្នុងរាជធានីគូឡាឡាំពួ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ