ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើងត្បាល់ធុន៦០ម៉ម៉ ជាង២០គ្រាប់ និងកាណុងបាញ់ចំនួន០២ដើម រួមទាំងសម្ភារសឹកមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ដីក្នុងចម្ការដំឡូងមីមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ មិថុនា នៅចំណុចអូរស្ពឺ ស្ថិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ហើយបានរាយការណ៏ភ្លាមៗទៅកាន់អាជ្ញាធរដើម្បីចុះអន្តរាគមន៍ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អាវុធ និងគ្រាប់យុទ្ធភណ្ឌទាំងនោះ បានផុសចេញពីក្នុងដី ដែលទំនងដោយសារសំនឹកទឹកភ្លៀងហូរច្រោះ ហើយត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងចម្ការដំឡូងមីមួយកន្លែង ។

ក្រោយប្រទះឃើញបែបនេះ គេក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរដែនដីឲ្យជួយអន្ត
រាគមន៍ចំពិនិត្យភ្លាមៗដែរ។ មន្ត្រីជំនាញអង្គភាពកំចាត់ម៉ីនស៊ីម៉ាក ក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ក្រោយពីទទូលបានព័ត៏មានពីសមត្ថកិច្ច ដើម្បីរាវរកគ្រាប់យុទ្ធភណ្ឌទាំងនោះបន្ថែមទៀត ។

បើតាមរបាយការណ៍កាកសំណល់សង្គ្រាមដែលត្រូវបានកម្លាំងស៊ីម៉ាក់រាវរកឃើញរួមមាន៖ ១-គ្រាប់ធុន៦០ម៉.ម៉ចំនួន២៣គ្រាប់ ២-កាណុងបាញ់ធុន៦០ម៉.ម៉ចំនួន០២ដើម ៣-ជើងទម្រកាណុង៦០ម៉.ម៉ចំនួន០២ ៤-សឺម៉ែលឆ្លុះចំនួន០១ និង៥-កាំភ្លើងម៉ាក អ៊ែកែង ចំនួន០១ដើម ។

សមត្ថកិច្ចនិយាយថា សម្ភារសឹកទាំងនេះជាកាកសំណល់សង្គ្រាម ដែលត្រូវបានគេកប់ដីចោល។ ប៉ុន្តែទំនងដោយសារសំណឹកទឹកភ្លៀងហូរច្រោះ ទើបផុសចេញពីក្នុងដី ហើយត្រូវអ្នកភូមិប្រទះឃើញបែបនេះ ។

យ៉ាងណាក្ដី កម្លាំងអង្គភាពស៊ីម៉ាក់បានប្រើឧបរកណ៏រាងរក និងគាស់យកចេញអស់ហើយ។ ពេលនេះ មន្ត្រីស៊ីម៉ាក់បានយកសម្ផារសង្គ្រាម និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះទៅរក្សាទុក ដើម្បីត្រៀមកំទេចចោលនាពេលខាងមុខ៕
ចែករំលែកព័តមាននេះ