ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកកម្មករជាង៦០នាក់​ បុ.កឡាន១គ្រឿង​ មិន​ទាន់​អស់ល្បឿនក៏​ប៉ះម៉ូតូទៀត​ ក្រឡា.ប់ផ្អើលផ្លូវជាតិលេខ​៤

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីជាង៦០នាក់ ​បាន​រងរបួស ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីជាង៦០នាក់ ​បាន​រងរបួស ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តដឹកកម្មករ​ក្រឡា.ប់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ ត្រង់​ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ​។

តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនកើតហេតុ គេឃើញរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ​បន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មាន​ដឹកកម្មករ,កម្មការិនីប្រមាណ​៦០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះ​មកដល់ចំណុច​កើតហេតុ​ បានបុកពីក្រោយរថយន្ដមួយគ្រឿង​ម៉ាកកៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច។

បន្ទាប់មករថយន្ដ​ដឹកកម្មករនោះ​បានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ធុន​សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KE-9184 បើកបរដោយឈ្មោះ ថៃ សេង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្ស២នាក់, ទី១-ឈ្មោះ ប៉ិច ជី ភេទស្រី អាយុ៤១ឆ្នាំ និងទី២-ឈ្មោះ ប៉ិច ជេ ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង៣រស់នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបន្តទៀតថា រថយន្តទាំងពីរគ្រឿង​កំពុងបើកបរស្របទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យរងរបួស ធ្ងន់និងស្រាលតែម្តង។ ចំណែកអ្នករបួសកម្មករធ្ងន់ ស្រាល ដែលជិះលើរថយន្ដកំពុងស្រាវជ្រាវ ភាគីម៉ូតូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងសង្គ្រោះនៅមន្ទីរ​សម្រាកព្យាបាល ប ស ស ព្រៃផ្ដៅ ចំនួន​៤នាក់។ រីឯវត្ថុតាងកំពុងចាត់ចាត់យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ