ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ឃាត់​​០៦​នាក់​ប្រើប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយដី​ព្រៃ​តំបន់​ដែន​នេសាទ​ខុសច្បាប់

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៦​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ថែម​ទាំង​រឹបអូស​គ្រឿងចក្រ​ចំនួន​០២​គ្រឿង (​អេ​ស្ការ​ទ័​រ​) និង​រថយន្ត​ផង កាលពី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៦​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ថែម​ទាំង​រឹបអូស​គ្រឿងចក្រ​ចំនួន​០២​គ្រឿង (​អេ​ស្ការ​ទ័​រ​) និង​រថយន្ត​ផង កាលពី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ខណៈ​ដែល​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​ឈូស​គាស់កកាយ​ដី​ព្រៃ​តំបន់​ដែន​នេសាទ​ដោយ​ខុសច្បាប់ នៅ​ត្រង់​ចំណុច «​អណ្ដូង​ប្រាំ និង ចំណុច​ក្របី​ស្អុយ​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ។

យោង​តាម​របាយការណ៍​ក្រុម​ជនសង្ស័យ​ដែល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​បំពាន​ដី​ព្រៃ​ក្នុង​តំបន់​ទន្លេសាប​នោះ​មាន ១-​ឈ្មោះ សុខ ឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ២-​ឈ្មោះ ភាព ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ៣-​ឈ្មោះ វិត ហៀ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ៤-​ឈ្មោះ ឆប ឈុ​ន​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ៥-​ឈ្មោះ បាន ហុ​ក​តេ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​៦-​ឈ្មោះ រ៉ូ​ន រើ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ។

បើ​តាម​របាយការណ៍​ដដែល ក្រុម​នេះ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ហើយ​រឹបអូស​យក​វត្ថុ​តាង​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ។ វត្ថុ​តាង​ដែល​ត្រូវ​រឹបអូស​មាន​គ្រឿងចក្រ​(​អេ​ស្ការ​ទ័​រ​)០២​គ្រឿង រថយន្ត​ម៉ាក់​វី​ហ្គោ​០១​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​ពិនិត្យ​លើ​សកម្មភាព​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​ជាក់ស្ដែង ពួក​គេ​បាន​ប្រើប្រាស​គ្រឿងចក្រ ឈូស​គាស់កកាយ​ដី​ព្រៃ កាយ​ដី​ធ្វើ​ជា​ប្រឡាយ ធ្វើ​ព្រំ​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​ដែល​ជា​តំបន់​ដែន​នេសាទ​រាប់​សិប​ហិ​កតា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា ពេល​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​ខ្លួន​ពួក​គេ រួម​ទាំង​គ្រឿងចក្រ​ផង យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ហើយ ដើម្បី​សួរនាំ​។ ប៉ុន្តែ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ