ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ការ​អន្តរាគមន៍​ណាមួយ​ជា​ដាច់ខាត ​ករណី​​​អតីត​ឧ​កញ៉ា ស្រី ស៊ី​ណា បា.ញ់​ស.ម្លា.ប់.​ម.នុ.ស្ស​

3 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលា​ការ និង​ស្ថាប័ន​អយ្យការ​ត្រូវ​ស្វែងរក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ក្នុង​សំណុំរឿង​អតីត​ឧ​ញ៉ា ស្រី…

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលា​ការ និង​ស្ថាប័ន​អយ្យការ​ត្រូវ​ស្វែងរក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ក្នុង​សំណុំរឿង​អតីត​ឧ​ញ៉ា ស្រី ស៉ី​ណា បាញ់​សម្លាប់​ដោយ​គ្មាន​ការ​អន្តរាគមន៍​ណាមួយ​ជា​ដាច់ខាត​។

យោង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ ២០២៤​សម្តេច​ធិ​បតី​បាន​សរសេ​យ៉ាង​ដូច្នេះ​ថា​៖ ជាដំបូង ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​នៃ​សព​ប្អូន ទ្បុ​ង លី​សុង និង​ប្អូន ឃី​ន ក​ញ្ច​នា ដែល​បាន​ស្លាប់​ដោយសារ​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​ ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ក្រោយ​ពី​ថ្ងៃ​កើតហេតុ មានការ​ជជែក​វែកញែក​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ជនល្មើស​នៅ​ក្នុង​ករណី​នៃ​ការ​បាញ់ប្រហារ​នេះ ដោយ​មានការ​បង្ហាញ​ក្តី​កង្វល់ និង​បារម្ភ ខ្លាច​ជនល្មើស​ពុំ​ត្រូវ​បាន​ផ្តន្ទាទោស​អោយ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ឬ​អាច​មានការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី​។

សម្តេច​បាន​អះអាង​ថា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​យកចិត្តទុកដាក់​ខ្ពស់​ជា​
អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ពិសេស ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ថែរក្សា​សន្តិសុខ​សាធារណៈ និង សណ្តាប់ធ្នាប់​សង្គម ក៏​ដូច​ជា ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម ប្រកបដោយ​ភាព​ត្រឹមត្រូវ និង យុត្តិធម៌ ស្រប​តាម​ច្បាប់​ជា​ធរមាន ដែល​ក្នុង​នោះ ក៏​រួម​មានការ​ពង្រឹង​ទំនួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​ជនល្មើស និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង លើ​ជន​ប្រព្រឹត្ត​បទល្មើស ជា​ពិសេស​ជន​ដែល​បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​អ្នក​ដទៃ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ធិ​បតី​បាន​បន្ថែ ម​ថា​កន្លង​ទៅ ក៏​មានការ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​អ្នក​ដទៃ ដោយ​បាន​អនុវត្ត​ច្បាប់ គ្មាន​ការ​យោគយល់ គ្មាន​ការ​លើកលែង ឬ​អន្តរាគមន៍​ណាមួយ​ទ្បើ​យ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖”​ដូច​គ្នា​ផង​ដែរ ចំពោះ​ករណី​ឃាតកម្ម​នេះ បើ​ទោះបីជា​រាជរដ្ឋាភិបាល មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ស្ថាប័ន​តុលាការ​ក៏​ដោយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ឱ្យ​បាន​ម៉ត់ចត់​, ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណាមួយ​ជា​ដាច់ខាត​”​។

សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា​៖”​ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បង្ហាញ​នូវ​សុទ្ធចិត្ត​វែកញែក​ក្នុង​រឿង​នេះ ហើយ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ទុក​កិច្ចការ​នេះ​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​មាន​សមត្ថកិច្ច ដើម្បី​ចាត់ការ និង​ដោះស្រាយ​ករណី​នេះ ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ទៅ​តាម​នីតិវិធី និង ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់ការ និង ដោះស្រាយ​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ករណី​នេះ​”​។

ទាក់ទិន​នឹង​ករណី​អតីត​ឧ​ញ៉ា​ស្រី ស៊ី​ណា បាន​បាញ់​សម្លាប់​មនុស្ស​ដូច​បាញ់​សត្វ​នេះ​សម្តេច​ធិ​បតី​ក៏​បាន​លើក​ឡើង​ថា​នៅ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​សុ​ង្ហ​បុរី ខ្ញុំ​បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បញ្ចប់​គោរមងារ​ឧកញ៉ា​របស់​លោក ស្រី ស៊ី​ណា កាលពី​ថ្ងៃ​ទី ២០ មិថុនា ឆ្នាំ​២០២៤ ហើយ​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​នោះ​មក ខ្ញុំ​បាន​ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ ដើម្បី​ធានា​ថា ច្បាប់ ត្រូវ​បាន​អនុវត្ត​ដោយ​តឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយ​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹមសារ​នៃ​ច្បាប់ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង ក្រុម​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ