ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​រក​ឃើញ​សត្វ​ដែល​ខាំ​ហែ.ក​ស៊ី​​គ្រឿង​ក្នុង​​​សុនខ​ដ៏សា.ហា.វ.នោះ​​ហើយ

5 ខែ មុន
  • ស្វាយរៀង

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​ល្បាត​បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​មួយ​ក្បាល បាន​លោត​ចូល​ក្នុង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បម្រុង​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ស៊ី ក៏​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ធ្វើ​ឲ្យ​សត្វ​នេះ​ផ្អើល​លោត​ចេញ​មក​ក្រៅ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ចេញ​ល្បាត និង​ប្រជាពលរដ្ឋ​បានឃើញ​ក៏​នាំ​គ្នា​ព​ទ្ធ័​វាយ​បាន​ពិនិត្យ​ទៅ​មិន​ស្គាល់​ថា ជា​សត្វ​អ្វី គ្រាន់តែ​ថា​ដូច​សត្វ​ឆ្កែ​ដែរ តាម​ពិត​(​វា​ជា​សត្វកញ្ជ្រោង​)…

0:00
0:00

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​ល្បាត​បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​មួយ​ក្បាល បាន​លោត​ចូល​ក្នុង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បម្រុង​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ស៊ី ក៏​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ធ្វើ​ឲ្យ​សត្វ​នេះ​ផ្អើល​លោត​ចេញ​មក​ក្រៅ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ចេញ​ល្បាត និង​ប្រជាពលរដ្ឋ​បានឃើញ​ក៏​នាំ​គ្នា​ព​ទ្ធ័​វាយ​បាន​ពិនិត្យ​ទៅ​មិន​ស្គាល់​ថា ជា​សត្វ​អ្វី គ្រាន់តែ​ថា​ដូច​សត្វ​ឆ្កែ​ដែរ តាម​ពិត​(​វា​ជា​សត្វកញ្ជ្រោង​) ។ សូមបញ្ជាក់ថា៖ នៅតែរកមិនទាន់​ឃើញ សត្វដែលខាំហែ.កស៊ីគ្រឿងក្នុងសុនខ​បន្តបន្ទាប់​អស់​១២ក្បាលហើយ

ករណី​សមត្ថកិច្ច​វាយ​បាន​សត្វ​ចម្លែក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ មិថុនា ២០២៤ នេះ ស្ថិត​នៅ​ភូមិ​អូ​កន្ទុយ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្មោង​ខាងត្បូង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដោយ​មាន​សត្វ​ចម្លែក ធ្វើ​សកម្មភាព​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ទ្រព្យសម្បត្តិ សត្វ​របស់​ពួក​គាត់ លោកស្នងការ​ខេត្តព្រៃវែង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ប៉ុ​ស្ត៍​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើ​ប្រតិបត្តិការ​ចុះ​ល្បាត​តាម​ភូមិ និង​រុករក​តាមគ​ម្ពោ​ធ​ព្រៃ ដើម្បី​រក​សត្វ​ចម្លែក​នេះ ។

មុន​ដំបូង​គឺ​សង្ស័យ​ថា ជា​សត្វ​ខ្លា​ទើប​មានការ​ព្រួយបារម្ភ ក៏​ប៉ុន្តែ​ពេល​ជួប​សត្វ​ចម្លែក​១​ក្បាល ទើប​សន្និដ្ឋាន​ថា ប្រហែលជា​មិនមែន​សត្វ​ខ្លា​ទេ គឺ​សត្វ​កញ្ជ្រោង​១​ក្បាល​នេះ ។ សមត្ថកិច្ច​បញ្ជាក់​ថា នេះ​គឺ​គ្រាន់តែ​សន្និដ្ឋាន​បឋម​ដំបូង​ទេ គឺ​សមត្ថកិច្ច​បន្ត​ល្បាត​ទៀត​ក្រែង​មិនមែន​សត្វ​កញ្ជ្រោង​១​ក្បាល​នេះ ហើយ​វា​នៅ​មាន​ច្រើន​ក្បាល​ទៀត ឬ​ក៏​មាន​សត្វ​ខ្លា ។ ក៏​ប៉ុន្តែ​សូម​បដិសេធន៍​ចំពោះ​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ដែល​លើក​ឡើង​ថា ជា​ចោរ​បង្កើត​រឿង​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច គឺ​ពិតជា​មាន​សត្វ​ចម្លែក មក​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​ស៊ី​ពិតមែន​។

សូម​រំលឹក​ផង​ដែរ កន្លង​មក មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ប្រទះ​ឃើញ​សត្វ​ឆ្កែ​មួយ​ក្បាល​ងាប់​ដោយ​មាន​សភាព​បាក់ក​និង​រហែក​ចេញ​ពោះវៀន​ចេញ​មក​ក្រៅ ព្រមទាំង​មាន​ស្នា​មករ​កេរ​ស៊ី​ឆ្អឹងជំនី​ខ្ចី​អស់​ដែល​ប្រជាពលរដ្ឋ សង្ស័យ​ថា ជា​សត្វ​ខ្លាខាំ​ស៊ី​ដូច​ករណី​ឆ្កែ​ងាប់​លើក​មុន​ដែរ​។

ពាក់ព័ន្ធ​ករណី​សត្វ​ឆ្កែ​អ្នកស្រុក​ងាប់​ជា​បន្តបន្ទាប់​នេះ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ហើយ​បាន​ឲ្យ​ខាង​អាជ្ញាធរ​ដែនដី​មាន​អាជ្ញាធរ​ឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ​កំពុង​ដុតដៃដុតជើង​តាម​រក​នៅ​តាម​គ​ម្ពោ​ធ​ព្រៃ ព្រៃរបោះ​ដែល​ជាប់​មាត់ទឹក​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក​បញ្ជាក់​ទៀត​ថា ចំពោះ​ករណី​មាន​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ​ត្រូវ​សត្វ​ចម្លែក​ខាំ​ងាប់​ជា​បន្តបន្ទាប់​នេះ បាន​កើតឡើង​កាល​មុន​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង បន្ទាប់​មក​ក៏​រាលដាល​ដល់ ស្រុក​រមាស​ហែក សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​យើង​មិន​ទាន់​កំណត់​មុខសញ្ញា​ថា​ជា​សត្វ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ក្រុម​ជំនាញ​ដែល​បាន​ធ្វើការ​ពិសោធន៍​​មុខរបួស​សត្វ​នោះ​បាន​សង្ស័យ​ថា ជា​សត្វ​ខ្លា ។

ពលរដ្ឋ​នៅ​ឃុំ​ស្មោង​ខាងត្បូង​បាន​ប្រាប់​ថា ប៉ុន្មាន​ថ្ងៃមុន​បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​មាន​រាង​ស្រ​ដៀង​សត្វ​ឆ្កែ ប៉ុន្តែ​មាឌធំ​មាន​សម្បុរ​ខ្មៅ ហើយ​កន្ទុយ​បាស់​ដូច​សត្វ​ក​ញ្ច្រោ​ង​គួរ​ឲ្យ​ខ្លាច​ចូល​ក្នុងផ្ទះ​អ្នក​ភូមិ ហើយ​លោត​ខាំ​សត្វ​ឆ្កែ​ពួក​គាត់ ខណៈនោះ​ត្រូវ​ម្ចាស់​ឆ្កែ​ទាន់ សត្វ​សាហាវ​ទាំងនោះ​រត់​ចេញ​បាត់​អស់​។

គួរ​បញ្ជាក់​ថា ការ​ប្រទះ​ឃើញ​សត្វ​ឆ្កែ​ងាប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​សត្វ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ខាំ​សត្វ​ឆ្កែ​ត្រង់​ករ​ឲ្យ​ងាប់​រួច​ខាំ​ហែក​ពោះ​យក​ឆ្អឹងជំនី​ស៊ី​គឺ​មាន​១២​ករណី​ហើយ គឺ​នៅ​ស្រុក​កំចាយមា ខេត្តព្រៃវែង និង​នៅ​ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

ហើយ​នៅ​យប់​ថ្ងៃ​ទី​២៧ មិថុនា ២០២៤​នេះ កម្លាំង​សមត្ថកិច្ច​នគ​បាល ឃុំ​សំបួរ​ស្រុក​រមាស​ហែក​ក៏​បាន​សហការ​ជាមួយ​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ចុះ​ល្បាត​រក​សត្វ​ចម្លែក​នេះ​ដែរ ក៏​ប​ន្តែ​ពុំ​មាន​ប្រទះ​ឃើញ​អ្វី​នោះ​ទេ មាន​តែ​នៅ​ឃុំ​ស្មោង​ខាងត្បូង​សមត្ថកិច្ច​ព​ទ្ធ័​វាយ​បាន​សត្វ​កញ្ជ្រោង​១​ក្បាល យក​ទៅ​រក្សារ​នៅ​ប៉ុ​ស្ត​រដ្ឋបាល​ដើម្បី​ពិនិត្យ​មើល​ថា​តើ​នេះ​ជា​សត្វ​កញ្ជ្រោង ឬ​ជា​សត្វ​ឆ្កែព្រៃ ដោយ​សត្វ​ដែល​វាយ​បាន​១​ក្បាល​នេះ មា​នរូ​បរាង្គ ដូច​សត្វ​ឆ្កែ ក្បាល​ធំ មា​ទ​ធំ ជើងវែង​ខ្ពស់​ជាង​សត្វ​ឆ្កែ​យើង អ្នកស្រុក​ចាស់ទុំ​គាត់​និយាយ​ថា ជា​សត្វ​កញ្ជ្រោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ