ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែរកមិនទាន់​ឃើញ សត្វដែលខាំហែ.កស៊ីគ្រឿងក្នុងសុនខ​បន្តបន្ទាប់​អស់​១២ក្បាលហើយ

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅភូមិ​ព្រែកត្នោត ឃុំ

ខេត្តស្វាយរៀង ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅភូមិ​ព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រទះឃើញសត្វឆ្កែមួយក្បាលងា.ប់ដោយមានសភាពបាក់ក និងរហែកចេញពោះវៀនចេញមកក្រៅ ព្រមទាំងមានស្នាមករកេរស៊ីឆ្អឹងជំនីរ​ខ្ចីអស់ ដែលប្រជាពលរដ្ឋ​សង្ស័យថាជាសត្វខ្លាខាំស៊ីដូចករណីឆ្កែងាប់លើកមុនដែរ។

ពាក់ព័ន្ធករណីសត្វឆ្កែរបស់​អ្នកស្រុកងាប់ជាបន្តបន្ទាប់នេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មានយើងថា លោកបានទទួលព័ត៌មាននេះ ហើយបានឱ្យខាងអាជ្ញាធរដែនដីមានអាជ្ញាធរឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារកំពុងដុតដៃដុតជើងតាមរកនៅតាមគម្ពោតព្រៃ ព្រៃរបោះដែលជាប់មាត់ទឹកផងដែរ។

ជាមួយគ្នានេះដែរ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ទៀតថា ចំពោះករណីមានសត្វឆ្កែរបស់ប្រជាពលរដ្ឋត្រូវសត្វចម្លែកខាំងាប់ជាបន្តបន្ទាប់នេះ បានកើតឡើងកាលមុននៅស្រុកកម្ចាយមារ ខេត្តព្រៃវែង បន្ទាប់មកក៏រាលដាលដល់​ស្រុករមាសហែក សមត្ថកិច្ចក៏ដូចជាអាជ្ញាធរយើងមិនទាន់កំណត់មុខសញ្ញាថាជាសត្វអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថាជាសត្វខ្លា។

ពលរដ្ឋនៅឃុំស្មោងខាងត្បូង បានប្រាប់ថា ប៉ុន្មានថ្ងៃមុនបានប្រទះឃើញសត្វចម្លែកមានរាងស្រដៀងសត្វឆ្កែ ប៉ុន្តែមាឌធំមានសម្បុរខ្មៅ ហើយកន្ទុយបាស់ដូចសត្វកញ្ច្រោងគួរឱ្យខ្លាចចូលក្នុងផ្ទះអ្នកភូមិ ហើយលោតខាំសត្វឆ្កែពួកគាត់ ខណៈនោះត្រូវម្ចាស់ឆ្កែទាន់ សត្វសាហាវទាំងនោះរត់ចេញបាត់អស់។

គួរបញ្ជាក់ថា ការប្រទះឃើញសត្វឆ្កែងាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីសត្វមិនស្គាល់អត្តសញ្ញាណបានខាំសត្វឆ្កែត្រង់ករឱ្យងាប់រួចខាំហែកពោះ​ស៊ី​ឆ្អឹងជំនី​រ គឺមាន១២ករណីហើយ គឺនៅស្រុកកម្ចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ