ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​រំលឹក​ពល​រដ្ឋ​ខ្លួន​កុំ​ទៅ​ចិន​ដី​គោក ប្រយ័ត្ន​គេ​ចា.ប់​ប្រ.ហា.រ​ជី.វិ.ត

2 ថ្ងៃ មុន

ទី​ក្រុង​តៃប៉ិ៖ ​កោះ​តៃវ៉ាន់​បាន​ចេញ​សេចក្ដី​ណែ​នាំ​ទៅ​ប្រជា​ជន​របស់​ខ្លួន​ថា​យក​ល្អ​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិនដី​គោក និង​ដែន​ដី​ដទៃ​ទៀត​របស់​ចិន​ដូច​ជា​ហុង​កុង និង​ម៉ាកាវ​។ ការ​អំពាវ​នាវ​នេះ​​ធ្វើ​ឡើង​​បន្ទាប់​ពី​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ព្រមាន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រកាស​គាំទ្រ​ឱ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯក​រាជ្យ​ដើម្បី​ផ្ដាច់​ទឹក​ដី​ចេញ​ពី​ប្រទេស​​ចិន​។ លោក​លាង​វឹន​ឈា (Liang Wen-chieh) ជា​អ្នក​នាំ​ពាក្យ​តៃវ៉ាន់ និង​​​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ជា​មួយ​ចិន​ដី​គោក​បាន​ចេញ​សេចក្ដី​ណែ​នាំ​ទៅ​ពល​រដ្ឋ​តៃវ៉ាន់​ដូច​ខាង​លើ​នេះ​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។…

ទី​ក្រុង​តៃប៉ិ៖ ​កោះ​តៃវ៉ាន់​បាន​ចេញ​សេចក្ដី​ណែ​នាំ​ទៅ​ប្រជា​ជន​របស់​ខ្លួន​ថា​យក​ល្អ​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិនដី​គោក និង​ដែន​ដី​ដទៃ​ទៀត​របស់​ចិន​ដូច​ជា​ហុង​កុង និង​ម៉ាកាវ​។ ការ​អំពាវ​នាវ​នេះ​​ធ្វើ​ឡើង​​បន្ទាប់​ពី​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ព្រមាន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រកាស​គាំទ្រ​ឱ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯក​រាជ្យ​ដើម្បី​ផ្ដាច់​ទឹក​ដី​ចេញ​ពី​ប្រទេស​​ចិន​។

លោក​លាង​វឹន​ឈា (Liang Wen-chieh) ជា​អ្នក​នាំ​ពាក្យ​តៃវ៉ាន់ និង​​​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ជា​មួយ​ចិន​ដី​គោក​បាន​ចេញ​សេចក្ដី​ណែ​នាំ​ទៅ​ពល​រដ្ឋ​តៃវ៉ាន់​ដូច​ខាង​លើ​នេះ​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ​​ តៃវ៉ាន់​​កំពុង​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ព្រោះ​ខ្លាច​អំណាច​របស់​ចិន​។ ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ខ្លួន​ ហើយ​ប្ដេជ្ញា​ថា​ត្រូវ​តែ​​យក​តៃវ៉ាន​មក​គ្រប់​គ្រង​ឱ្យ​ទាល់​តែ​បាន​។ បើ​ប្រើ​ប្រាស់​ធម៌​ត្រជាក់​គ្មាន​​​ប្រសិទ្ធ​ភាព​​ ​ត្រូវ​តែ​ប្រើ​ប្រាស់​កម្លាំង​យោធា​។

លោក​លាង​វឹន​ឈា (Liang Wen-chieh)

ជា​ការ​ពិត​ណាស់ ថ្មី​ៗ​នេះ ប្រទេស​ចិន​ប្រកាស​ត្រង់​ៗ​តែ​ម្ដង​ថា​អ្នក​ណា​ហ៊ាន​ចេញ​មុខ​គាំទ្រ​ឱ្យ​តៃវ៉ាន់​ប្រកាស​​ឯក​រាជ្យ​​នឹង​ត្រូវ​ចាប់​​កាត់​ទោស​ប្រហារ​ជីវិត​​។ ​ការ​ប្រកាស​នេះ​កាន់​តែ​ច្បាស់​នៅ​ពេល​​​​​លោក​ឡៃ​ឈីង​តេ (Lai Ching-te) ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ថ្មី​របស់​តៃវ៉ាន់​​។​ ប្រទេស​ចិន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ជា​មួយ​តៃវ៉ាន់​ចាប់​តាំង​ពី​លោក​ស្រី​សៃ​អ៊ីងវេន(Tsai Ing-wen)​ ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​តៃវ៉ាន់​កាល​ពី​ឆ្នាំ​២០១៦​​។​​ ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​ស្រី​មិន​ព្រម​ទទួល​ស្គាល់​ថា​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ចិន​។

លោក​លាង​វឹន​ឈា​ថ្លែង​ថា​តប​ទៅ​នឹង​គោល​ការណ៍​ថ្មី​របស់​ប្រទេស​ចិន​ដែល​ត្រៀម​កាត់​ទោស​ប្រហារ​ជីវិត​​អ្នក​​​ប្រព្រឹត្ត​ផ្ទុយ​​​នឹង «​ច្បាប់​ប្រឆាំង​នឹង​ការ​ធ្វើ​អប​​គមន៍»​, ​រដ្ឋា​ភិបាល​ទី​ក្រុង​តៃប៉ិ​​​រំលឹក​ពល​រដ្ឋ​របស់​ខ្លួន​​​ថា​ហានិ​ភ័យ​លើក​នេះ​មើល​ស្រាល​មិន​បាន​ទេ។ ​បើ​ពួ​ក​គេ​ហ៊ាន​ធ្វើ​ដំណើរ​​ទៅ​ចិន​ដី​​គោក ហុង​កុង និង​ម៉ាកាវ​​អាច​ប្រឈម​នឹង​វាសនា​អាក្រក់​​។ មែន​ទែន​ទៅ, តៃវ៉ាន់​​មិន​ហាម​ឃាត់​ពួក​គេ​​​មិន​​ឱ្យ​ធ្វើ​ដំណើរ​ទេ​។ សំខាន់​កុំ​ឱ្យ​តែទៅ​ដល់​​ប្រទេស​​ចិន​​ហើយ​ឆ្លៀត​​និយាយ​រឿង​នយោ​បាយ​​​ ឬ​កាន់​សៀវភៅ និង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​ប្រធាន​បទ​ដែល​​អាជ្ញាធរ​ចិន​អាច​ចាប់​ថ្នាក់​បាន​​ និង​​​ចាប់​​​​កាត់​ទោស​​។​

សព្វ​ថ្ងៃ​នេះ ពល​រដ្ឋ​តៃវ៉ាន់​ធ្វើ​ដំណើរ​ទៅ​ចិន​ដី​គោក​ដើម្បី​ទៅ​លេង​គ្រួសារ ទៅ​ដើរ​កម្សាន្ត ឬ​ទៅ​ធ្វើ​ការ​ ប្រកប​មុខ​របរ​ផ្សេង​ៗ​​មាន​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ សម្រាប់​មន្ត្រី​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន ឬ​​​មន្ត្រីជាន់​ខ្ពស់​គណ​បក្ស​​​​ប្រឆាំង​​​នៅ​កោះ​តៃវ៉ាន់​ចង់​ធ្វើ​ដំណើរ​ទៅ​ចិន​ដី​គោក​ដើម្បី​បង្កើនទំនាក់​ទំនង​ ឬ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​​ផ្សេង​ៗ​ ប្រទេស​ចិន​ស្វាគមន៍​ដៃ​​២​។​ ​វា​​ជា​សញ្ញា​ល្អ​ដែល​ពួក​គេ​ចង់​មក​ចាប់​ដៃ​ជា​មួយ​ចិន ហើយ​ចង់​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ចិន​វិញ​។​​

ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ទៅវិញ​ទៅ​មក​។ ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​សេរី។ ជា​ពិសេស អ្នក​ដែល​ហោះ​ចេញ​ពី​កោះ​តៃវ៉ាន់​ទៅ​ចិន​ដី​គោក​ត្រូវ​ប្រទេស​ចិន​បើក​ដៃ​ឱ្យ​ចូល​តាម​ចិត្ត​។ ​ប៉ុន្តែ​ចិន​រឹត​ត្បិត​ខ្លាំង​ណាស់​មិន​ឱ្យ​ជន​ជាតិ​ចិន​ធ្វើ​ដំណើរ​​ជា​លក្ខណៈ​ទេស​ចរណ៍​ទៅ​តៃវ៉ាន់​ទេ​​។

​ចិន​មិន​ចង់​ឱ្យ​ប្រជា​ជន​ខ្លួន​យក​លុយ​ទៅ​ចាយ​នៅ​តៃវ៉ាន់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តៃវ៉ាន់​កាន់​តែ​ចម្រុង​ចម្រើន​ ហើយ​ងាក​មក​ប្រឆាំង​នឹង​ចិន​វិញ​។​ នេះ​ជា​ផ្នែក​១​នៃ​ការ​ដាក់​សម្ពាធ​សេដ្ឋ​កិច្ច​ទៅ​លើ​តៃវ៉ាន់​។ ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ព្យាយាម​ដាក់​សម្ពាធ​យោធា​ផង​ដែរ​​​ដោយ​ធ្វើ​សមយុទ្ធ​យោធា​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ជា​រៀង​រាល់​ថ្ងៃ​។ បើ​មិន​ធ្វើ​សមយុទ្ធ​យោធា​ទេ​ក៏​ដាក់​ពង្រាយ​នាវា​ចម្បាំង​ និង​យន្ត​ហោះ​នៅ​ជុំ​វិញ​កោះ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ