ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រល័.យជីវិ.ត​សង្សាក្នុង​បន្ទប់ជួល រហូតដល់​ហើ.ម​ស្អុ.យ ទើបម្តាយនាង​ដឹង

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីជាអ្នករត់តុម្នាក់ ត្រូវបាន​បុរសជា​សង្សារ​ដែលជាអ្នក​ធ្វើការជាមួយគ្នា​ សង្ស័យ​

រាជធានីភ្នំពេញ ៖ នារីជាអ្នករត់តុម្នាក់ ត្រូវបាន​បុរសជា​សង្សារ​ដែលជាអ្នក​ធ្វើការជាមួយគ្នា​ សង្ស័យ​ច្របា.ច់កសម្លា.ប់នៅក្នុងបន្ទប់ជួល រហូតដល់សព​មានសភាព​ហើមស្អុយទៅហើយ​ ទើប​ដឹង ​ក្រោយ​ពេលដែលម្តាយរបស់នារីរងគ្រោះ​ទូរស័ព្ទមិនចូល ហើយធ្វើដំណើរមករកដល់បន្ទប់ជួល ។

ហេតុការណ៍ខាងលើនេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងស៊ិក នេឈ័រ មានស្រុកកំណើត​នៅភូមិតាមូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ និង​ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ចំណែក​ជនសង្ស័យជា​សង្សារ​ឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាង ស៊ិក នេឈ័រដូចគ្នា មានទីលំនៅផ្ទះលេខ២៨៦ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់។

តាមប្រភពពី​ស្រ្តីជាម្តាយ​របស់នារីរងគ្រោះ បានអោយដឹងថា កូនស្រីរបស់គាត់​បានមកធ្វើការនៅហាង​ខាងលើ​តាំងពីអំ​ឡុងឆ្នាំ២០១៩ ​និង​ធ្លាប់បាននាំមិត្តប្រុសទៅលេងស្រុកកំណើតផងដែរ ។

ស្ត្រីជា​ម្តាយរបស់នារីរងគ្រោះ​បាន​បន្ត​ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់ក៍បានទូរស័ព្ទ
មកកូនមិនចូល ក៍បានធ្វើដំណើរមកបន្ទប់ជួលឃើញចាក់សោរពីក្រៅ ហៅមិនឮ ក៍បានមើលតាមប្រឡោះទ្វារឃើញកូនដេកគ្រប់ភួយក៍បានប្រាប់អ្នកជិតខាងយកដែកចងភ្ជាប់ដែកព្យួរខោអាវ ទាក់ទាញភួយចេញ ឃើញ​សពកូនស្រីហើមស្អុយទៅហើយ។

តាមប្រភពពី​អ្នកធ្វើការជាមួយគ្នា និងស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានអោយដឹងថា ​ជនដៃដល់​និងជនរងគ្រោះជាសង្សារនឹងគ្នា ​និង​ស្នាក់នៅធ្វើការជាមួយគ្នា ។ កន្លងមក គេតែងតែឮសូរ​សម្លេងសង្សារទាំង​២នាក់ឈ្លោះគ្នា ។ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤​ ជនរងគ្រោះ និងជន​ដៃដល់​មិនបានមកធ្វើការទេ ហើយ​ក៏​មិននឹកស្មានថា នារីរងគ្រោះ​ត្រូវគេសម្លា.ប់បែបនេះដែរ​ ។ គេពុំដឹងថា ជនដៃដល់ មានគំនុំ​អ្វី ឬខឹងសង្សារខ្លួនរឿងអ្វីនោះទេ បានជាដាច់ចិត្តច្របា.ច់កសម្លា.ប់នារី​ជា​សង្សារបស់ខ្លួនបែបនេះ។

តាមប្រភព​ព័ត៌មានអោយដឹងទៀតថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅផ្ទះជួលខាងលើ តាំងពីឆ្នាំ២០១៩ ហើយកាលពីខែឧសភា ឆ្នាំ២០២៤ ក៍បាននាំមិត្តប្រុសមកស្នាក់នៅជាមួយគ្នា ហើយធ្លាប់ឈ្លោះគ្នាវា.យបែ.កកញ្ចក់ទ្វារផងដែរ ។

តាមការពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញនិងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ​នារី​រងគ្រោះស្លា.ប់ដោយសារ​ច្របា.ច់ក ថប់ដង្ហើម បណ្ដាលឲ្យស្លា.ប់ ។ បន្ទាប់ពីត្រួតពិនិត្យស.ពរួច ក៍​បាន​ប្រគល់អោយក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាមប្រពៃណីនៅ​ឯស្រុក​កំណើត ៕