ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ដកហូត​ដំបង​ដែក​១​ដើម​ហើយ​បដិសេធ​មិន​មែន​របស់​ខ្លួន ​ម៉ូតូ​ខ្ចី​គេ​ជិះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ដំបង​ដែក​១​ដើម ហើយ​បដិសេធ​មិនមែន​របស់​ខ្លួន ម៉ូតូ​ខ្ចី​គេ​ជិះ​ត្រូវ​សមត្ថកិច្ច​ឃាត់​នៅ​ពេល​ចេញ​ល្បាត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ។លោក​វរៈសេនីយ៍ត្រី…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ដំបង​ដែក​១​ដើម ហើយ​បដិសេធ​មិនមែន​របស់​ខ្លួន ម៉ូតូ​ខ្ចី​គេ​ជិះ​ត្រូវ​សមត្ថកិច្ច​ឃាត់​នៅ​ពេល​ចេញ​ល្បាត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ។
លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ងួ​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​ផ្ទាល់​លោក​បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដំបង​ដែក ពណ៌​ខ្មៅ​១​ដើម ប្រវែង​៦៤​សង់ទីម៉ែត្រ និង​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នៅ​ចំណុច​ទំនប់​ដីស ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដំបង​ដែក​១​ដើម បាន​បញ្ជូន​មក​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ចម្លើយ​សារភាព​ថា ដំបូង​ដែក​នេះ មិនមែន​របស់​ខ្លួន​ទេ គឺ​ខ្ចី​ម៉ូតូ​គេ​ជិះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​គ្រឿង​ញៀ​.​ន​ប្រើប្រាស់​ពិតប្រាកដ​មែន ។

ក្រោយ​សាកសួរ​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ