ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃដាស់តឿនពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកម្ចីអនឡាញខុសច្បាប់ និងជាប្រព័ន្ធ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​ផ្តល់​កម្ចី​អន​ឡាញ​ខុសច្បាប់ (Loan Shark) សំដៅលើ​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ ដោយ​ឧ​ក្រិ​.​ដ្ឋ​ជន…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​ផ្តល់​កម្ចី​អន​ឡាញ​ខុសច្បាប់ (Loan Shark) សំដៅលើ​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ ដោយ​ឧ​ក្រិ​.​ដ្ឋ​ជន ជា​ក្រុម​ចាត់តាំង ដែល​កម្ចី​ទាំងនោះ តម្រូវ​ឱ្យ​ជន​រង​គ្រោះ​ផ្តល់​នូវ​ព័ត៌មាន​ដូច​ជា រូបភាព វី​ដេ​អូ ព័ត៌មាន​បុគ្គល និង​កម្រៃ​សេវា​រដ្ឋបាល​ជាដើម ។

ការ​ដាស់​តៀន​នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ដែល​បាន​ចា​.​ញ់​ល្បិច ឆបោក​ក្រុម​ជនខិលខូច​មួយ​ក្រុម​បាន​ប្រើ​វិធីសាស្ត្រ​ធ្វើការ​ផ្សព្វផ្សាយ អំពី​ការ​ផ្តល់​កម្ចី​ឥណទាន​តាម​អន​ឡាញ ក្រុម​ជនខិលខូច​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ ឲ្យ​ទទួលយក​សេវាកម្ម​កម្ចី​របស់​ខ្លួន​បន្ទាប់​មក​លួងលោម​ឲ្យ​ជន​រង​គ្រោះ​បង់ថ្លៃ​សេវា​រដ្ឋបាល បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន នៅ​លើ​គេហទំព័រ​ក្លែងក្លាយ​មួយ ។

យោង​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ជន​រង​គ្រោះ​បាន​បំពេញ​ព័ត៌មាន​រួចរាល់ ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​បាន​ចោទ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ពី​គណនី​ធនាគារ​ក្លែងក្លាយ ព្រមទាំង​គំ​រា​.​ម​កំ​ហែ​.​ង​បង្ហោះ​រូបភាព វី​ដេ​អូ ជន​រង​គ្រោះ​តាម​បណ្តាញ​សង្គម និង​បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​សង​ប្រាក់​ត្រឡប់​នោះ​វិញ​យ៉ាងច្រើន ។

គូសបញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ មាន​ករណី​កម្ចី​អន​ឡាញ​ខុសច្បាប់​ដែល​ក្រុម​ជនខិលខូច​បាន​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ និង​គំ​រា​.​ម​កំហែង តាម​បណ្តាញ​សង្គម​ជា​ច្រើន​ករណី បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​សារ​ធារ​ណ​ជន បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។

ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​ក្រើនរំលឹក​សារ​ជា​ថ្មី ដល់​សាធារណជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្តល់​សេវា​ឥណទាន ឬ​កម្ចី​អន​ឡាញ​ខុសច្បាប់ តាម​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១- ចៀសវាង​ការ​ខ្ចី​ឥណទាន​ពី​ក្រុមហ៊ុន ឬ​បុគ្គល ដែល​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។

២- សិក្សា​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ មុន​នឹង​សម្រេចចិត្ត​ទទួល​ប្រាក់​កម្ចី ។ ៣- សូមកុំ​ថត​អត្តសញ្ញាណប័ណ្ណ រូបភាព ឬ​វី​ដេ​អូ អាក្រា​.​ត​កាយ​ដាក់​ធានា ដើម្បី​ទទួល​បាន​កម្ចី​នានា ។ ៤- រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់​ពេលវេលា ឬ​រាយការណ៍​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ប្រសិនបើ​អ្នក ឬ​សាច់ញាតិ​ជាប់​ពាក់ព័ន្ធ​នឹង​កម្ចី​អន​ឡាញ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ