ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​គេង​លក់​ស្កប់ស្កល់​ទល់​ភ្លឺ​មែន​ទេ? មកសាក​ល្បង​ធ្វើតាមវិធីទាំងនេះ​

11 ខែ មុន

សម្ពាធ​ការងារ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ គឺជា​កត្តា​ចំបង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​អាកា​

សម្ពាធ​ការងារ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ គឺជា​កត្តា​ចំបង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​អាកា​រៈគេង​មិន​លក់ ឬ​គេង​ភ្ញាក់​ៗ​ជា​រៀងរាល់ថ្ងៃ​។

បញ្ហា​ទទួលទានដំណេក​នេះ អាច​មាន​ច្រើន​យ៉ាង ដូច​ជា គេង​មិន​លក់ គេង​យល់សប្តិច្រើន ឬ​គេង​ភ្ញាក់​ៗ​ជាដើម​។

តើ​គួរ​ធ្វើ​បែប​ណា ទើប​អាច​គេង​លក់​ស្កប់ស្កល់?

-កាត់​បន្ថយ​ស្ត្រេ​ស

-រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​ផាសុកភាព

-កុំ​យក​ការងារ​មក​ធ្វើ​ក្នុង​បន្ទប់​គេង

-ដាក់​ម៉ោង​គេង​ឲ្យ​ទៀងទាត់

-បើ​គេង​មិន​លក់ ត្រូវ​ងើប​ចេញពី​គ្រែ ទៅ​អង្គុយ​លេង អាន​សៀវភៅ ឬ​ញ៉ាំ​ទឹកដោះ​គោមួយ​កែវ

-ញ៉ាំ​អាហារ​បី​បួន​ម៉ោង​ឲ្យ​បាន​ឆ្អែត​ល្អ មុន​ពេល​ចូល​គេង

-កុំ​ញ៉ាំ​ទឹក​ច្រើន មុន​ចូល​គេង​។

ក្នុង​ករណី​ដែល​អ្នក​គេង​មិន​លក់ ក្នុង​រយៈពេល​យូរថ្ងៃ សូម​ទាក់ទង​អ្នកជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ពីព្រោះ វា​អាច​ក្លាយជា​បញ្ហា ឬ​ជំងឺ​រ៉ាំរ៉ៃ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ