ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោ សំណាង អាចនឹងបា.ត់មុខពីសង្វៀនគុនខ្មែរជាថ្មី ក្រោយភរិយាបញ្ចេញកំហឹ.ងដាក់រហូតចូលពេទ្យ

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ មានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ មានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមបន្ទាប់ពីបានឃើញនៅលើគណនីហ្វេសប៊ុកកីឡាករឡោ សំណាង បង្ហោះរូបថតមួយសន្លឹកបង្ហាញពីសាមីខ្លួនកំពុងទទួលការសង្គ្រោះបន្ទាន់ ដោយភ្លាមៗគេមិនដឹងថា ឡោ សំណាង មានជំងឺ ឬរងរបួសដោយសារអ្វីនោះទេ។ ទោះបីយ៉ាងណា បើមើលតាមរូបភាពដែលបានបង្ហាញគេអាចសន្និដ្ឋានថា ឡោ សំណាងមានជំងឺច្រើនជាង ដែលអាចជាជំងឺពាក់ព័ន្ធនឹងផ្លូវចិត្ត និងបេះដូងទៀតផង។

ការសន្និដ្ឋានបែបនេះ ដោយសារគេឃើញមានការបែកធ្លាយសារសំឡេងរបស់កីឡាករឡោ សំណាង មុនចូលសង្គ្រោះបន្ទាន់ ។ តាមរយៈសំឡេងនោះគេដឹងថា ជាសំឡេងរបស់ឡោ សំណាង កំពុងមានជម្លោះពាក្យសំដីជាមួយភរិយារបស់ខ្លួនពាក់ព័ន្ធនឹងរឿងលុយកាក់ និងស្រីក្មេង។ ភរិយាឡោ សំណាង បានស្រែកជំទាលថា ឡោ សំណាង មិនបានគិតគូរពីការរស់នៅយ៉ាងលំបាករបស់ប្រពន្ធកូនទេ គិតគូរតែជាមួយស្រីក្មេងហ្នឹងទៅ។

ចំណែកឡោ សំណាង បាននិយាយលួងលោមប្រពន្ធលាយឡំនឹងសំឡេងទួញសោកគួរឱ្យអាណិតថា ប្រាក់ខែ និងប្រាក់កម្រៃឡើងប្រដាល់គាត់បានឱ្យទាំងអស់ហើយ។ ទាំងថ្លៃទឹក ថ្លៃភ្លើង ថ្លៃកូនរៀនក៏គាត់ឱ្យដែរ គាត់គ្រាន់តែសុំប្រាក់តិចតួចគ្រាន់ទុកចាយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ
ស្ត្រីជាភរិយាមិនបានស្ងប់ចិត្តទេ នៅតែស្រែកជំទាលដាក់ប្ដីរឿងបាត់លុយ២០ភាគរយដែល
បានពីការប្រដាល់រហូតរាលដាលដល់ឈ្មោះសិដ្ឋ និងម្ចាស់ក្លិបដែលប្ដីខ្លួនកំពុងជ្រកកោនជាមួយទៀតផង។

ឡោ សំណាង បានយំអង្វរប្រពន្ធក្នុងសំឡេងតឹងទ្រូងស្ទើរតែដាច់ខ្យល់ម្ដងៗថា កុំឱ្យនិយាយ
ប៉ះពាល់ដល់គេ កុំគិតអវិជ្ជមានពីគេ ព្រោះពួកគេល្អៗណាស់បើនៅតែធ្វើបែបនេះលោកនឹងបោះ
បង់ការងារឡើងសង្វៀនទៀតហើយ។

គួរឱ្យដឹងផងដែរថា អ្នកប្រដាល់ចាស់វស្សា ឡោ សំណាង ទោះបីវិលចូល​សង្វៀន​វិញ​ក្នុង​វ័យ​
ជាង​​៥០ឆ្នាំក្ដី ក៏កីឡាកររូបនេះត្រូវ​បាន​មហាជន​គាំទ្រ​គុន​ខ្មែរ​ស្ងើច​សរសើរមិនដាច់ពីមាត់បន្ទាប់ពី
ការបង្ហាញសមត្ថភាពនៅលើសង្វៀនប៉ុន្មានប្រកួតចុងក្រោយនេះមិនដែលចាញ់ ជាពិសេសការយកឈ្នះគូប្រកួតទាំងកីឡាករជាតិ និងអន្តរជាតិ ដោយការផ្ដួលឱ្យសន្លប់នៅលើសង្វៀនទៀតផង ។

តាមរយៈសមត្ថភាពលេចធ្លោនៅលើសង្វៀននេះ បានធ្វើឱ្យឡោ សំណាង ស្ថិតក្នុងចំណាប់អារម្មណ៍អ្នកគាំទ្រគុនខ្មែរស្ទើរទូទាំងប្រទេស ទាំងសកម្មភាពនៅលើសង្វៀន ទាំងជីវិតឯកជន ជាពិសេសនៅលើបណ្ដាញសង្គមតែម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ