ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​ចំនួន​៣​កន្លែង​ត្រូវ​កម្លាំង​ចម្រុះ​ចុះ​កា.ប់​​ក.ម្ទេ.ចចោល

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​០៣​កន្លែង នៅ​តំបន់​ទន្លេសាប ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ក្នុងស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​ទៅ​កាប់​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បទល្មើស​នេះ​។…

ខេត្តបាត់ដំបង​៖ ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​០៣​កន្លែង នៅ​តំបន់​ទន្លេសាប ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ក្នុងស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​ទៅ​កាប់​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បទល្មើស​នេះ​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​មាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​កម្លាំង​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​នោះ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង​។ តំបន់​នោះ ជនល្មើស​បាន​ដាក់​ពង្រាយ​ឧ​បករ​ណ៍​​នេសាទ​ដោយ​ខុសច្បាប់​ពាសពេញ​ផ្ទៃ​ទឹក ដោយ​ប្រើប្រាស់​ស្បៃ​មុង​ដាក់​ពង្រាយ​​មួយ​ខ្សែ​ៗ​រាប់រយ​ម៉ែត្រ និង​ជា​ច្រើន​កន្លែង ​។

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​ក្នុងស្រុក​ឯក​ភ្នំ​បាន​កាប់​បំផ្លាញ​បទល្មើស​នេះ​ចំនួន​០៣​ទីតាំង​ក្នុង​នោះ កាប់​កំទេចរ​បាំងសាច់​អួន​ប្រវែង​២,២៥០​ម៉ែត្រ កំទេច​ឡុ​ក​ចាប់​ត្រី​ចំនួន​០៥​កន្លែង និង ដក​បង្គោល​ឈើ​ចំនួន​១,២០០​ដើម ប៉ុន្តែ​សមត្ថកិច្ច​រក​មិនឃើញ​ម្ចាស់​បទល្មើស​ទេ​ ។

បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន​ស្អេកស្កះ​ពាសពេញ​តំបន់​ទន្លេសាប បើ​ទោះ​កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ជា​ប្រចាំ​ក្ដី​។ នេះ​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទន្លេសាប​។ ជា​ពិសេស​ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ឯក​ភ្នំ​នេះ​តែ​ម្ដង​។

ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​តែ​មាន​ឱ​កាស​លួច​ដាក់​ពង្រាយ​ឧ​បករ​ណ៍​នេសាទ​ដោយ​ខុស​ច្បាប់ ពាសពេញ​តំបន់​ទន្លេសាប ដោយសារ​ពួក​ជនល្មើស​ទាំងនោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​។ ដូច្នេះ​ហើយ​ ទើប​ពួក​គេ​នៅ​តែ​មាន​ឪ​កាស​ប្រព្រឹត្ត​បទល្មើស​យ៉ាង​គ​គ្លើ​ន​ដដែល​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ