ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់«លោកឌី​ជេ​»២​នាក់​ពី​បទ​ជួញដូរ​គ្រឿ.ង​.ញៀ.ន​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​បុរស​០២​នាក់​ដែល​គេ​ស្គាល់​ព្រាល​ៗ​ធ្លាប់​ធ្វើ​ជា «​ឌី​ជេ» ឃើញ​មុខ​ម្ដងម្កាល​នៅ​តាម​ក្លិប​រាត្រី ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ​បទ​សង្ស័យ​​«​ជួញដូរ​គ្រឿងញៀន​» កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា…

ខេត្តបាត់ដំបង​ ៖ ​បុរស​០២​នាក់​ដែល​គេ​ស្គាល់​ព្រាល​ៗ​ធ្លាប់​ធ្វើ​ជា «​ឌី​ជេ» ឃើញ​មុខ​ម្ដងម្កាល​នៅ​តាម​ក្លិប​រាត្រី ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ​បទ​សង្ស័យ​​«​ជួញដូរ​គ្រឿងញៀន​» កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។

​​របាយ​ការ​ណ៍​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ យិ​ន សិលា ហៅ​កូ អាយុ​៣០​ឆ្នាំ (​ឌី​ជេ​) នៅ​ភូមិ​-សង្កាត់​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​សាយ រស្មី អាយុ​២៧​ឆ្នាំ (​ឌី​ជេ​) នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។

​ជន​ទាំង​០២​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពេល​កំពុង​ជូ​ញ​ដូរ​គ្រឿងញៀន​​ដោយ​ខុសច្បាប់​ថែម​ទាំង​ឆែកឆេរ​ក​ឃើញ​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ ដែល​ជនសង្ស័យ​រក្សា​ទុក ហើយ​ត្រូវ​បាន​ដកហូត​ជា​វត្ថុ​តាង ​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បង្ហាញ​របាយ​ការ​ណ៍​វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ក្រុម «​ឌី​ជេ» ​ត្បាញ​អាយ​ខាងលើ​នេះ ​រួម​មាន ១-​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ព​ណ៌​.ស​ថ្លា កេ​តា​មីន (​ខេ​) ចំនួន​០៦​កញ្ចប់​មាន​ទម្ងន់​៤៦,៩៤​ក្រាម  ២-​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ទំពាំងបាយជូ (MDMA) ចំនួន​០៦​កញ្ចប់​ទម្ងន់​៤២,៧៣​ក្រាម  ៣-​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ ​ព​ណ៌​ផ្កាឈូក (​អ៊ិ​ច​ស្ដា​ស៊ី​) ចំនួន​០៣​គ្រាប់ ៤-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រៀង​ញៀន​ចំនួន​០២  ៥-​បារី​អេ​ឡិច​ត្រូ​និក​(vape)​ចំនួន​៩២​ដើម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​ ។

​ប្រភព​នានា​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ «ឌី​ជេ​»ទាំង​០២​នាក់​នេះ​បាន​ឲ្យ​ដឹង​ថា តាម​ពិត ​«​ឌី​ជេ»​ត្បាញ​អាយ​ទាំង​០២​នាក់ បាន​ឆក់ឱ​កាស​លក់ដូរ​ថ្នាំ​ញៀន​ប្រភេទ​ដូច​ខាងលើ​នេះ​យូរមកហើយ​ ។ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​ធ្វើ​ជា​អ្នក​ចាក់​បទ​ភ្លេង ឬ​បង្ហាញមុខ​នៅ​តាម​ក្លិប​រាត្រី​ម្ដងម្កាល គ្រាន់តែ​ជា​លេស ដើម្បី​លក់ដូរ​គ្រឿងញៀន​ដែល​ជា​មុខរបរ​សំខាន់​របស់​ពួក​គេ ព្រោះ​នៅ​តាម​ក្លិប​រាត្រី ឬ​នៅ​តាម​ក្លិប​ខារ៉ាអូខេ មួយ​ចំនួន​សំបូរ​ម៉ូយ​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រភេទ​នេះ​ ។

​យ៉ាងណា «​ឌី​ជេ»គ្រឿងញៀន​ទាំង​០២​នាក់​បាន​ជាប់អន្ទាក់​សមត្ថកិច្ច​ហើយ​។  ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ