បន្ទាយមានជ័យ ៖ យុវជនម្នាក់បែកថ្នាំមានដំបងឆ.ក់ដើរឆក់ប៉ះប៉ូលិសការពារព្រំដែនពាក់ស៊ីវិល ត្រូវកម្លាំងសមត្ថកិច្ចព័ទ្ធចាប់បានទាំងកណ្តាលយប់ ថ្ងៃទី១៩ ខែមិថុនានេះ នៅស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានប្រាប់ថា ៖ យុវជនបែកថ្នាំខាងលើ មានអាយុប្រមាណជាង៣០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានធ្វើសកម្មភាពស្រែកឡូឡា និងមានដំបងឆ.ក់១ បានធ្វើសកម្មភាពឆក់គេ ក៏ប៉ះនគរបាលការពារព្រំដែនគោក ដែលនៅផ្ទះពាក់ស៊ីវិលឆ.ក់ បណ្តាលឡូតសេះស្រែកឆោឡោឡើង ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ក្រោយយុវជនបែកថ្នាំឆ.ក់ប៉ះប៉ូលិសព្រំដែនហើយ បានរាយការណ៍ជូនទៅកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញអន្តរាគមន៍ភ្លាមៗឡោមព័ន្ធ រយៈពេលជិត២០នាទី ទើបចាប់បាន ។
កម្លាំងកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា ៖ ក្រោយកម្លាំងឃាត់ខ្លួនជនសង្ស័យដែលប្រើប្រាស់ដំបងឆ.ក់ តែឆ.ក់ប៉ះកងកម្លាំងការពារព្រំដែន ហើយកម្លាំងបានទទួលព័ត៌មានចេញអន្តរាគមន៍ឡោមព័ទ្ធចាប់បាន និងដកហូតបានដំបងឆ.ក់១ ហើយធ្វើតេស្តជនសង្ស័យប្រើប្រាស់គ្រឿងញៀ.នរហូតធ្វើឲ្យបែក ទើបឃាត់ខ្លួនទុកសិន រងចាំឆ្លងលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងអនុវត្តន៍នីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ