ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ណាស់​! ទូ​កុងតឺន័រ​លោត​ចុះ ផ្អើល​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​ភ័យ​ស្លន់ស្លោរ ក្រោយ​ពី​មាន​ករណី​ទូ​កុងតឺន័រ​ក្រឡាប់​ធ្លា​.​ក់​ពីលើ​រ៉ឺ​ម៉ក​មក​លើ​ថ្នល់ ខណៈ​មនុស្ស​ម្នា​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ សំណាងល្អ​ណាស់ ដែល​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ គ្រាន់តែ​ម្នាក់​ៗ​ភ័យ​លោះ​ប្រ​លឹ​ង​ចេញ​ស៊ី​ប្រ​លឹ​ត​អស់ហើយ ។…

ខេត្តស្វាយរៀង ៖ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​ភ័យ​ស្លន់ស្លោរ ក្រោយ​ពី​មាន​ករណី​ទូ​កុងតឺន័រ​ក្រឡាប់​ធ្លា​.​ក់​ពីលើ​រ៉ឺ​ម៉ក​មក​លើ​ថ្នល់ ខណៈ​មនុស្ស​ម្នា​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ សំណាងល្អ​ណាស់ ដែល​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ គ្រាន់តែ​ម្នាក់​ៗ​ភ័យ​លោះ​ប្រ​លឹ​ង​ចេញ​ស៊ី​ប្រ​លឹ​ត​អស់ហើយ ។

ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា ២០២៥ នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​៣១៤D ស្ថិត​ក្នុងភូមិ​អូរ​ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​ជនជាតិ​វៀតណាម រថយន្ត​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ​51R-006.66 (​ស្លាក​លេខ​វៀតណាម​) បើកបរ​ដោយ​ជនជាតិ​វៀតណា​ម ឆ្លង​ដែន​មក​ដឹង​ទំនិញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដោយ​មិន​មានការ​ប្រុង​ប្រ​យ​ត្ន័​ដាក់​ទូ​កុងតឺន័រ​លើ​រ៉ឺ​ម៉ក​មិន​ចាប់​ខ្ចៅ​បា​ឡុ​ង ទើប​បណ្តាល​ឲ្យ​ផ្អៀង​ក្រឡាប់​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​មក​លើ​ថ្នល់​បែប​នេះ សំណាង​ហើយ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

មហាជន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កុងតឺន័រ​ដាក់​ទំនិញ​លើស​ទម្ងន់ ហើយ​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​បើកបរ​គ្មាន​ក្រមសីលធម៌ និង​សុ​ជីវ​ធ​ម៍​ទេ ជា​ពិសេស អ្នកបើកបរ​ជនបរទេស បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជា​ញឹកញាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ