ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ព្យាយាមបើកឡើងលើភ្នំសំពៅ តែស្រាប់តែជាន់ហ្វ្រាំងឈប់ក្រឡា.ប់ផ្ងារជើងតែម្តង

1 អាទិត្យ មុន

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​សំណាងល្អ​បំផុត ដែល​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ស៊េរី​ចាស់ មួយ​គ្រឿង​ក្រឡា​.​ប់​ផ្ងារជើង ហើយ​ពុំ​មាន​អ្នក​រង​របួស ពេល​ព្យាយាម​បើក​ឡើង​ទៅ​កម្សាន្ត​លើ​កំពូលភ្នំ​សំពៅ កាលពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា នៅ​លើ​ផ្លូវ​បេតុង​ចង្កេះភ្នំ​សំពៅ…

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​សំណាងល្អ​បំផុត ដែល​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ស៊េរី​ចាស់ មួយ​គ្រឿង​ក្រឡា​.​ប់​ផ្ងារជើង ហើយ​ពុំ​មាន​អ្នក​រង​របួស ពេល​ព្យាយាម​បើក​ឡើង​ទៅ​កម្សាន្ត​លើ​កំពូលភ្នំ​សំពៅ កាលពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា នៅ​លើ​ផ្លូវ​បេតុង​ចង្កេះភ្នំ​សំពៅ ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។

អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ ម៉ា​កកូ​រ៉ូ​ឡា​ស៊េរី​ចាស់ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2C-1618 បើកបរ​ដោយ​ឈ្មោះ ហ៊ឹ​ម ច័ន្ទ​កុមារ ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ។ លោក​ថា ជន​រង​គ្រោះ​បាន​ដឹក​ប្រពន្ធ និង​កូនប្រុស ស្រី​២​នាក់​ទៀត ក្នុង​បំណង​បើក​ឡើង​ទៅ​លេង​លើ​កំពូលភ្នំ​សំពៅ តែ​ចៃដន្យ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង តែ​សំណាងល្អ អ្នកបើកបរ និង​ភរិយា​គាត់​រង​បួសរ​លាត់ដៃ​តិច​តូច​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​កន្លែង​កើតហេតុ នៅ​ពេល​រថយន្ត​កូ​រ៉ូ​ឡា​នេះ ព្យាយាម​បើក​ឡើង​ដល់​ចំណុច​ផ្លូវ​កោង​បន្តិច​ក៏​ទើប​ប្រទះ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​ចុះ​មក​ក្រោម​វិញ ។ ប្រភព​បាន​បញ្ជាក់​ថា ពេល​នោះ រថយន្ត​កូ​រ៉ូ​ឡា​ជាន់​ហ្វ្រាំង​ឈប់ ស្រាប់តែ​រលត់​ម៉ាស៊ីន តៃកុង​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ថយក្រោយ​រហូត​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាងក្រោយ ទើប​រថយន្ត​កូ​រ៉ូ​ឡា​ក្រឡា​.​ប់​ផ្ងារជើង​លើ​ផ្លូវ​តែ​ម្ដង តែ​ពុំ​មាន​អ្នក​របួស​ធ្ងន់ធ្ងរ​ទេ ។

តាម​រយៈ​របាយ​ការ​ណ៌​អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​ប្រាប់​ថា រថយន្ត​កូ​រ៉ូ​ឡា​នោះ ពេល​កំពុង​ព្យាយាម​បើក​ឡើង​លើ​ភ្នំ​សំពៅ ពិតជា​បាន​វ៉ា​ក់​អើ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​ចុះ​ពីលើ​ភ្នំ​វិញ ។ រថយន្ត​កូ​រ៉ូ​ឡា​បាន​រលត់​ម៉ាស៊ីន​ពេល​ជាន់​ហ្វ្រាំង​ឈប់ និង​ថយក្រោយ​បន្តិច​ប៉ះ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​ក្រឡា​.​ប់​តែ​ម្ដង តែ​ពុំ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​ទេ ។

សូម​រណ​លឹ​កថា កន្លង​ទៅ​ក៏​ធ្លាប់​មាន​រថយន្ត​ក្រឡា​.​ប់​នៅ​លើ​ខ្នងភ្នំ​សំពៅ​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​អ្នកដំណើរ​នានា ពេល​ព្យាយាម​បើក​យានយន្ត​ឡើង​ទៅ​កម្សាន្ត​លើ​ខ្នងភ្នំ ។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង ផ្លូវ​បេតុង​តាម​ច​ង្កោះ​ភ្នំ​ឡើង​ទៅ​ខាងលើ​នោះ​មាន​ផ្លូវ​តូច​ចង្អៀត រថយន្ត​ស្ទើរតែ​មិន​អាច​បើក​ចៀស​គ្នា​បាន ប្រ​សិន​មាន​រថយន្ត​បើក​ចុះ និង​មាន​រថយន្ត​បើក​ឡើង ។ ដូច្នេះ​អ្នកដំណើរ​តាម​រថយន្ត​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​នេះ ។

ជា​ពិសេស ចំពោះ​អ្នកដំណើរ​ដែល​មាន​រថយន្ត​ចាស់​ៗ គុណភាព​ម៉ាស៊ីន និង ប្រព័ន្ធ​ហ្វ្រាំង​មិនសូវ​ល្អ មិន​គួរ​បើក​ឡើង​ទៅ​លើ​ភ្នំ​សំពៅ​ទេ ព្រោះ​ត្រង់​ចំណុច​ខ្លះ​មាន​ស្ថានភាព​ចោត​ខ្លាំង​គួរសម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ