ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ស្វាយ​ចន្ទី​ និង​ស្វាយ​ លោត​ឡើង​ខ្លាំង

3 ខែ មុន

ប្រទេស​កម្ពុជា​បាន​មាន​កំណើន​ការ​នាំ​ចេញ​កសិផល​គួរ​អោយ​កត់សម្គាល់​ក្នុង​រយ​:​ពេល​៥​ខែ​កន្លង​

ប្រទេស​កម្ពុជា​បាន​មាន​កំណើន​ការ​នាំ​ចេញ​កសិផល​គួរ​អោយ​កត់សម្គាល់​ក្នុង​រយ​:​ពេល​៥​ខែ​កន្លង​មក​ពិសេស ស្វាយ​ច័ន្ទ​និង ស្វាយ ដែល​មាន​កំណើន​លោត​ខ្លាំង​។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​សារព័ត៌មាន​កោះសន្តិភាព​បាន​ទទួល​បាន​បាន​បង្ហាញ​ថា គិត​ពី ខែមករា ដល់​ខែឧសភា ផលិតផល កសិកម្ម ដែល​ជា​ដំណាំ​សម្រាប់​បម្រើ​ការ​ហូប​ចុក អាច​នាំ​ចេញ​ផលិតផល​មួយ​ចំនួន ដែល​រួម​មាន ដូច​ជា​គ្រាប់ស្វាយចន្ទី ស្វាយ មៀន ម្រេច ដំឡូង​មី ពោត និង ចេក​ជាដើម​។
តាម​សិ្ថ​តិ​ដែល​បាន​កត់ត្រា​បាន​បង្ហាញ​ថា ៥​ខែ​ដើមឆ្នាំ​២០២៤ កម្ពុជា​អាច​មាន​សមត្ថភាព នាំ​ចេញ គ្រាប់ស្វាយចន្ទី​មាន​ទំហំ​ទឹក ប្រាក់​ប្រមាណ​ជា ៤៦៦,១៩ លាន​ដុល្លារ ស្វាយ​មាន តម្លៃ​សរុប​មា​ណ​ជា ៩៦,៨៨ លាន​ដុល្លារ ។

សម្រាប់​គ្រាប់ស្វាយចន្ទី​វិញ​មាន​កំណើន​ប្រមាណ​ជា ៣៦,៨៨ ភាគរយ ស្វាយ​មាន​កំណើន ៤២,៤១ ភាគរយ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ដោយឡែក​សម្រាប់​ផលិតផល​មៀន វិញ​គឺ​មាន​ទឹកប្រាក់​សរុប ២២,១៣ លាន​ដុល្លារ ម្រេច​គឺ​ជិត ២៣ លាន​ដុល្លារ ស្រប​ពេល​ដែល​ពោត​គឺ​មាន ទំហំ​ប្រមាណ ជា ៧,៥១ លាន​ដុល្លារ ។

រាល់​ការ​នាំ​ចេញ​កសិផល​ដែល​បម្រើ​ការ​ហូប​ចុក​របស់​មនុស្សជាតិ​ទាំង​អស់នេះ សុទ្ធតែ ឡើង ទាំងអស់​លើកលែងតែ ចេក​មួយ​ទេ​ដែល​ធ្លាក់​ចុះ ។ ការ​នាំ​ចេញ​ចេក​មាន​ទឹកប្រាក់​សរុប ៦២,៥៨ លាន​ដុល្លារ​។

ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ចេក​នៅ​ក្នុង​រយៈពេល​នេះ​ធៀប​នឹង​រយៈពេល​ដដែល កាល ពី​ឆ្នាំ​២០២៣ គឺ​ធ្លាក់​ចុះ ៣៣,៨៦ ភាគរយ​ឯណោះ ។

ដំឡូង​មី​មាន​កំណើន​ប្រមាណ​ជា ៤៨,៧៤​ភាគរយ ផ្លែ​មៀន​មាន​កំណើន ប្រមាណ​ជា ១៣២,១៣ លាន​ដុល្លារ ហើយ ម្រេច​មាន​កំណើន​ប្រមាណ​ជា ២៤០,៥២​ភាគរយ ដោយឡែក​ពោត​គឺ​មាន​កំណើន​ដល់​ទៅ ១.៤៦៣,៦២ ភាគរយ​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ