ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ប្អូនប្រុស លី សុង និង​គូ​ដណ្តឹង ករណី​ឧកញ៉ា​ម្នាក់​បា​ញ៉​ប្រហារ​ស្លា.ប់​២​នាក់ របួសធ្ងន់​ម្នាក់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ គូរ​ដណ្តឹង​វ័យក្មេង​២​នាក់ បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​តែ​ឧកញ៉ា​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ដោយសារ​តែ​រឿង​ទំនាស់​ផ្ទះ​ជិតខាង ទាក់ទង​នឹង​ស្នួល​ខោអាវ ។ ករណី​បាញ់ប្រហារ​កើតឡើង​នា​វេលា​ម៉ោង​០៣​និង​៥០​នាទី​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ គូរ​ដណ្តឹង​វ័យក្មេង​២​នាក់ បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​តែ​ឧកញ៉ា​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ដោយសារ​តែ​រឿង​ទំនាស់​ផ្ទះ​ជិតខាង ទាក់ទង​នឹង​ស្នួល​ខោអាវ ។

ករណី​បាញ់ប្រហារ​កើតឡើង​នា​វេលា​ម៉ោង​០៣​និង​៥០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ ក្នុង​បុរី ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នៅ​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ៖ ខ្ញុំ​មាន​ក្តី​តក់ស្លុត ដែល​បាន​ទទួល​ព័ត៌មាន​អំពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ចំនួន​០២​នាក់ គឺ​ប្អូនប្រុស លី​សុង និង​គូ​ដណ្តឹង​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​របស់​ប្អូន​ទាំង​ពីរ ។

ឯកឧត្តម ហ៊ុន ម៉ា​នី សម្ដែង​ការ​សោកស្តាយ ចំពោះ​ការ​បាត់​បង់ជីវិត​យ៉ាង​ផុយ​ស្រួយ​បំផុត ដែល​ផ្តើម​ចេញពី​ជម្លោះ​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា ក្លាយជា​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​។ ឯកឧត្តម ពិតជា​មិន​ចង់ឱ្យ​ហេតុការណ៍​នេះ​កើតឡើង​នោះ​ឡើយ និង​ថ្កោលទោស​ជា​ដាច់ខាត​លើ​ទ​ង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បែប​នេះ ។

ឯកឧត្តម ហ៊ុន ម៉ា​នី សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ខិតខំ​តាម​ចាប់​ជនល្មើស​ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ឯកឧត្តម ហ៊ុន ម៉ា​នី បញ្ជាក់​ថា យើង​គួរតែ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា ក្នុង​នាម​ជា​សង្គម ដែល​កាន់​ព្រះពុទ្ធ​សាសនា ដែល​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​ខន្តី​។ ជា​ចុង​ក្រោយ ឯកឧត្តម សូម​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ចូលរួម​លើកកម្ពស់​វប្បធម៌​សន្តិភាព ការ​អត់ឱន យោគយល់​អធ្យាស្រ័យ​ខ្ពស់ ដើម្បី​សង្គម​កម្ពុជា​មាន​ភាព​សុខដុមរមនា និង​សុភមង្គល ។

បើ​តាម​វី​ដេ​អូ​បុរស​ម្នាក់​ឈ្មោះ ស្រី ស៊ី​ណា ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​សារភាព​ថា គាត់​បាន​ដក​កាំភ្លើង​បាញ់ ដោយសារ​ជន​រង​គ្រោះ បាន​ជេរ​គាត់​នៅ​ក្នុង​រឿង​ជម្លោះ ទាក់ទង នឹង​ការ​ដាក់​ស្នួល​ខោអាវ ។

តាម​សាច់​រឿង​ឧកញ៉ា​រូប​នេះ បានអោយ​ដឹង​ថា “​គាត់​បាន​ជួល​ផ្ទះ​អោយ​គេ ហើយ​មាន​បញ្ហា​ស្នួល​ហាល​ខោអាវ ជាមួយ​ផ្ទះ​ជិតខាង​។ ឧកញ៉ា​រូប​នេះ ក៏​បាន​មក​អន្តរាគមន៍ ហើយ​ចូល​ដល់​ផ្ទះ​ជន​រង​គ្រោះ ហើយ​គាត់​ត្រូវ​ជន​រង​គ្រោះ​ជេរ​។ ដូច្នេះ គាត់​ក៏​ដក​កាំ​ភ្លាំង ដែល​មា​នៅ​ជាប់​ខ្លួន​ស្រាប់​បាញ់ប្រហារ​តែ​ម្តង​” បណ្ដាល​ឲ្យ​ស្លា​.​ប់​២​នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ