ថៃ ផ្តួចផ្តើមឲ្យមានការ តភ្ជាប់ផ្លូវសមុទ្រ ជាមួយកម្ពុជា និងវៀតណាម
- ព្រះសីហនុ
ប្រទេសថៃ កម្ពុជា និងវៀតណាម កំពុងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតផ្លូវសមុទ្រតភ្ជាប់កោះរវាងខេត្ត៣ ដែលរួមមាន
ប្រទេសថៃ កម្ពុជា និងវៀតណាម កំពុងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតផ្លូវសមុទ្រតភ្ជាប់កោះរវាងខេត្ត៣ ដែលរួមមាន
ប្រទេសថៃ កម្ពុជា និងវៀតណាម កំពុងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតផ្លូវសមុទ្រតភ្ជាប់កោះរវាងខេត្ត៣ ដែលរួមមាន ៖ ខេត្តត្រាត នៅក្នុងប្រទេសថៃ ជាមួយខេត្តព្រះសីហនុរបស់កម្ពុជា និង ខេត្តគៀនយ៉ាង របស់វៀតណាម។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា ផែនការនេះ គឺដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
ប្រភពដដែល បានបន្តថា ពាក់ព័ន្ធនឹងផែនការនេះ លោក ណាថាផុង សានកាជិត (Natthapong Sanguanjit) អភិបាលខេត្តត្រាត បានបើកកិច្ចប្រជុំមួយកាលពីពេលថ្មីៗកន្លងទៅ ហើយក៏មានតំណាងមកពីខេត្ត ដែលពាក់ព័ន្ធនេះផងដែរ ។
លោក ចំណាន ស្រីសាវ៉ាត ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានឲ្យដឹងថា គម្រោងនេះ អាចត្រូវហៅថា ជាគម្រោង ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ ។
លោកបានបន្តថា តាមរយៈច្រករបៀងនេះ ខេត្តទាំង៣ មានគោលបំណងជំរុញការតភ្ជាប់ផ្លូវសមុទ្រប្រទេសទាំង៣ ដែលនឹងបង្កើតទីផ្សារក្រោមគោលគំនិតនៃ «ទីផ្សារមួយ ទិសដៅបី»។
លោក បានថ្លែងទៀតថា «ផ្លូវសមុទ្រនេះ នឹងមិនត្រឹមតែដំណើរការជាផ្លូវសេដ្ឋកិច្ចទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លូវទេសចរណ៍ដ៏ទាក់ទាញ ជាមួយនឹងធម្មជាតិ និងវប្បធម៌ដ៏ស្រស់បំព្រងនៅតាមផ្លូវផងដែរ»។
នៅពេលដែលគម្រោងនេះ ដើរ គេរំពឹងថា ភ្ញៀវទេសចរនឹងអាចធ្វើដំណើរកំសាន្តតាំងពីទីក្រុងប៉ាតាយ៉ា ចុះមក ឡាំចាបាង ហើយបន្តមកត្រាត រួចចេញទៅខេត្តព្រះសីហនុ នៅកម្ពុជា និង ទៅបញ្ចប់នៅ គៀនយ៉ាង ។
ចែករំលែកព័តមាននេះ