ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាអ្វីខ្លះ នាំឱ្យការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិនធ្លាក់ចុះ?

1 អាទិត្យ មុន

ប្រទេសចិន ៖ ការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរក្រៅប្រទេសរបស់ភ្ញៀងទេសចរចិន បន្ទាប់ពីជំងឺ

ប្រទេសចិន ៖ ការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរក្រៅប្រទេសរបស់ភ្ញៀងទេសចរចិន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ កំពុងធ្លាក់ចុះខ្លាំង ខណៈតម្លៃការចំណាយកើនឡើង និងផលវិបាកពាក់ព័ន្ធនឹងបញ្ហាទិដ្ឋាការ បានធ្វើឱ្យពួកគេបង្វែរគោលដៅកម្សាន្តក្នុងស្រុកជំនួសវិញ ស្របពេលដែលរដ្ឋាភិ​បាល​ចិន ក៏កំពុងធ្វើយុទ្ធនាផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខ្លួនផងដែរ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ការធ្លាក់ចុះ នៃការធ្វើដំណើរក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន ដែលធ្លាប់ជាអ្នកទេសចរចំណាយច្រើនជាងគេបំផុតលើពិភពលោកសម្រាប់វិស័យទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនោះ កំពុងតែប៉ះពាល់ដល់បណ្តាក្រុមហ៊ុនជាប់ទាក់ទងនឹងការធ្វើដំណើរ សណ្ឋាគារ និងអ្នកលក់រាយទូទាំងពិភពលោក។

រយៈពេល១៨ខែ បន្ទាប់ពីប្រទេសចិនដកគោលនយោបាយតឹងរ៉ឹង «សូន្យ-កូវីដ» និងបើកព្រំដែនឡើងវិញ ការស្ទុះងើបឡើងវិញ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសគឺយឺតយ៉ាវជាងការរំពឹងទុករបស់ទីផ្សារ ប៉ុន្តែគោលដៅក្នុងស្រុកបានកើនឡើង។ កត្តាចម្បងដោយសារតែការរងសម្ពាធផ្នែក​វិបត្តិអចលនទ្រព្យអូសបន្លាយពេល ភាពអត់ការងារធ្វើខ្ពស់ និងទស្សនវិស័យមិនប្រាកដប្រជារបស់ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំទី ២ របស់ពិភពលោក។ អ្នកប្រើប្រាស់ចិនកាន់តែសន្សំសំចៃខ្ពស់ ចាប់តាំងពីជំងឺរាតត្បាតបិតបញ្ចប់ បើទោះបីជាមានសង្គ្រាមបញ្ចុះតម្លៃលើអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពីការធ្វើដំណើរ រថយន្ត និងសំលៀកបំពាក់។

ភ្ញៀវទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសចំនួន ៨៧លាននាក់ កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះ ៤០% មុនផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំ ២០១៩។ អ្នកសង្កេតការណ៍ឧស្សាហកម្មបានលើកឡើងថា ការធ្លាក់ចុះ កើតឡើងចាប់តាំងពីបុណ្យចូលឆ្នាំថ្មី កាលពីខែកុម្ភៈ កន្លងទៅ។ ការចំណាយរបស់ភ្ញៀវទេសចរ​ចិនក្នុងតួលេខ ២៤% កាលពីឆ្នាំមុន ពោលគឺតិចជាងឆ្នាំ ២០១៩ ខណៈការចំណាយរបស់ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកបានកើនឡើង ១៤%។ នេះបើផ្អែកតាមទិន្នន័យទេសចរណ៍របស់អង្គការសហប្រជាជាតិ។

ការធ្លាក់ចំនួនភ្ញៀវទេសចរចិនទៅក្រៅប្រទេស គឺជាដំណឹងអាក្រក់សម្រាប់ប្រទេសមួយចំនួនដូចជា បារាំង អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលស្ថិតក្នុងចំណោមគោលដៅកំពូលសម្រាប់ភ្ញៀវទេសចរចិន មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ