ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតី បន្តឲ្យអាជ្ញាធរបង្ក្រាបក្មេងទំនើ.ង និងបទល្មើសគ្រឿងញៀ.នចេញ​មួយ​វ៉ៃ​មួយងើប​មួយ​ក្រុម​វ៉ៃ​មួយ​ក្រុម

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​បន្ដ​ណែនាំ​អាជ្ញាធរ​ទាំងអស់​ត្រូវ​បន្ដ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង និង​បទល្មើស​គ្រឿង​ញៀ​.​ន ដើម្បី​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​បន្ដ​ណែនាំ​អាជ្ញាធរ​ទាំងអស់​ត្រូវ​បន្ដ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង និង​បទល្មើស​គ្រឿង​ញៀ​.​ន ដើម្បី​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ផង​ដែរ ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ ចំណុចប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៧ មិថុនា​នេះ សម្តេច​ធិ​បតី បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខិតខំ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ​ចំពោះ​ក្មេង​ទំនើ​.​ង បើ​ហ៊ាន​ងើប​មួយ​ក្រុម ​ត្រូវ​បង្ក្រាប​មួយ​ក្រុម ដើម្បី​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។

សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​រួម​គ្នា​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង និង​គ្រឿង​ញៀ​.​ន ។ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖ «​ឥឡូវ​សូម​អរគុណ​ណាស់ ​ចំពោះ​អាជ្ញាធរ​របស់​យើង កម្លាំង​សមត្ថកិច្ច​ខេត្ត ដែល​គ្រប់​ទាំងអស់​បាន​ខិតខំ​ចេញ​ធ្វើ​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​គ្រឿង​ញៀ​.​ន បង​តូច បងធំ ជា​ពិសេស​ក្រុម​សាំ​ម៉ា​រ៉ៃ​កា​.​ប់​ដាវ ។ បង្ក្រាប​ប៉ុណ្ណឹង​ហើយ នៅ​មិន​ទាន់​អស់​ទៀត នៅ​ចេញ​ប្រហើ​.​ន ចេញ​មួយ​រ៉ៃ​មួយ ងើប​មួយ​ក្រុម​រ៉ៃ​មួយ​ក្រុម ដើម្បី​ឲ្យ​រាងកុំ​ឲ្យ​គាត់​យក​គាត់​បំផ្លាញ​អនាគត​របស់​គាត់ បំផ្លាញ​អនាគត​សន្ដិសុខ​ប្រទេស​ជាតិ សូម​បន្ដ​ធ្វើ​» ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី បាន​ថ្លែង​ថា សម្តេច​អាណោចអាធម៌​ណាស់ នៅ​ពេល​ឃើញ​ឪពុក​ទៅ​សំពះ​កូនប្រុស​ដែល​ជា​បងធំ ។ សូម​ជម្រាប​ថា បន្ទប់​ពី​មាន​អំពាវនាវ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី គេ​សង្កេត​ឃើញ​ថា មាន​សមត្ថកិច្ច​មានការ​អនុវត្ត​ចាប់​ក្មេង​ទំនើ​.​ង​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ