អាជ្ញាកណ្ដាលប្រដាល់បង្ហើបប្រាប់ពីរឿងប្រាក់ចំណូលការងារ ខុសពីកីឡាករឆ្ងាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការងារជាចៅក្រមឬអាជ្ញាកណ្ដាលកីឡាប្រដាល់ បើទោះជាគេមើលឃើញថា ពិតជា
រាជធានីភ្នំពេញ ៖ ការងារជាចៅក្រមឬអាជ្ញាកណ្ដាលកីឡាប្រដាល់ បើទោះជាគេមើលឃើញថា ពិតជា
រាជធានីភ្នំពេញ ៖ ការងារជាចៅក្រមឬអាជ្ញាកណ្ដាលកីឡាប្រដាល់ បើទោះជាគេមើលឃើញថា ពិតជាបានផ្ដល់ចំណូលសម្រាប់ពួកគាត់ដែលភាគច្រើនជាកីឡាករចាស់ៗចូលនិវត្តន៍ មានបញ្ហាសុខភាពប្រកួតលែងកើតក្ដី ក៏ការងារនេះមិនទទួលបានប្រាក់កម្រៃខ្ពស់ដូចកីឡាករនោះទេព្រោះក្នុង១កម្មវិធីទទួលបានតែជាង១០ដុល្លារប៉ុណ្ណោះ ។
ជាក់ស្ដែង ប៉ុន្មានថ្ងៃមុននេះលោកម៉ាក់ សាមឿន ដែលជាអាជ្ញាកណ្ដាលប្រដាល់ដ៏ល្បីមួយរូបបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនដែលលោកទទួលបានក្នុងមួយកម្មវិធីប្រដាល់នាពេលបច្ចុប្បន្នគឺត្រឹមតែ១៦ដុល្លារប៉ុណ្ណោះ ។
លោកថា ទោះបី១កម្មវិធីលោកត្រូវធ្វើអាជ្ញាកណ្ដាល២-៣គូនិងចៅក្រមផងក៏លោកទទួលបានប្រាក់ឧបត្ថម្ភ១៦ដុល្លារដែរ ។ ដូច្នេះ សូមហ្វេនៗរបស់លោកឈប់យល់ច្រឡំថាលោកទទួលបានប្រាក់កម្រៃច្រើនខ្ទង់រយដុល្លារហើយមើលទៅក្នុង១គូ ព្រោះឧហ្សាហ៍ឃើញលោកឡើងធ្វើអាជ្ញាកណ្ដាលក្នុងកម្មវិធីធំៗ និងតែងបង្ហាញខ្លួនស្ទើរគ្រប់កម្មវិធីប្រដាល់។
មែនទែនទៅ ការលើកឡើងរបស់លោកម៉ាក់ សាមឿន បែបនេះ មិនមែនជាការរិះគន់ក្នុងន័យ
មិនពេញចិត្តនឹងការងារដែលលោកកំពុងធ្វើនោះទេព្រោះលោកបានឆ្លើយតបនឹងសំណួរអ្នកសារ
ព័ត៌មានហើយថា លោកសប្បាយចិត្តទោះបីធ្វើការងារច្រើនតែបានប្រាក់កម្រៃតិចក្ដី ។ លោក
ថា លោកសុខចិត្តធ្វើការងារនេះដោយសារកម្ពុជានៅខ្វះធនធានអាជ្ញាកណ្ដាលនៅឡើយ
ហើយលោកក៏ទទួលបានការទុកចិត្តពីមេកោយឱ្យធ្វើការងារនេះដែរ។
កន្លងមកក៏មានអាជ្ញាកណ្ដាលប្រដាល់មួយចំនួនទម្លាយពីរឿងប្រាក់កម្រៃដែលពួកគាត់ទទួលបានក្នុង១កម្មវិធីដែរឃើញថាមិនខុសគ្នាប៉ុន្មាននោះទេមកដល់ពេលនេះ។ លោកជ័យប៊ុនឈឿ ដែលមកដល់ពេលនេះលោកបានទទួលមរណភាពទៅហើយនោះ ធ្លាប់បានប្រាប់ថា រូបលោកបានធ្វើជាចៅក្រម ឬអាជ្ញាកណ្ដាល នៅគ្រប់សង្វៀនស្ថានីយទូរទស្សន៍ក្នុងស្រុក ។ ប្រាក់ឧបត្ថម្ភដែលទទួលបានពីការងារនេះគឺ១៥ដុល្លារ ស្មើគ្នា គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់។ លោកថា ការផ្ដល់ជូនរហូតដល់១៥ដុល្លារនេះក៏ដោយសារតែលោកជាអាជ្ញាកណ្ដាល-ចៅក្រមជើងចាស់មួយរូប ហើយប្រសិនបើចៅក្រម-អាជ្ញាកណ្ដាល ក្មេងៗវិញ អាចទទួលបានត្រឹម១០ដុល្លារ ឬលើស១០ដុល្លារតិចតួចប៉ុណ្ណោះ។
ងាកទៅស្ដាប់លោកគ្រូ មាស សុខគ្រី បានបង្ហើបឲ្យដឹងថា ចំណូលដែលរូបលោកទទួលបានពីការងារនេះគឺមួយលើកពេញមួយកម្មវិធីប្រកួតទទួលបាន១៥ដុល្លារ ។ ស្ថានីយទូរទស្សន៍ស៊ីធីអិន អាចបន្ថែមជូនរហូតដល់២៥ទៅ៣០ដុល្លារដែរ សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិដូចជាការប្រកួតអាស៊ាន៣ជាដើម។
មិនខុសគ្នាប៉ុន្មានលោកគ្រូ ឈិត សារឹម ប្រាប់ថា ចំណូលពីការងារនេះគឺមិនខុសគ្នាប៉ុន្មានទេ ដោយប៉ុស្ដិ៍លេខ៣ឧបត្ថម្ភរូបលោកបាន១៣ដុល្លារក្នុងមួយលើក រីឯសង្វៀនស៊ីធីអិន និងបាយ័នផ្ដល់ជូនបាន១២ដុល្លារ ។ លោកថាចំណូលនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជីវភាពគ្រួសារ បើទោះបីជាវាមិនច្រើនណាស់ណាក្ដី។
ចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?
តើប្រាក់ចំណូលប៉ុនហ្នឹង ស័ក្ដិសមនឹងកម្លាំងរបស់លោកអាជ្ញាកណ្ដាលដែរឬទេ? ៕
ចែករំលែកព័តមាននេះ