ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើហិ.ង្សា និងការបង្ក្រា.បដោយគ្រា.ប់កាំភ្លើ.ង កើតឡើងមុនការប្រកួត Euro 2024

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ អំពើហិ.ង្សា និងករណីផ្ទុះអាវុធពីសំណាក់សមត្ថកិច្ច កើតឡើងនៅមុនពេលការ

ប្រទេសអាល្លឺម៉ង់ ៖ អំពើហិង្សា និងករណីផ្ទុះអាវុធពីសំណាក់សមត្ថកិច្ច កើតឡើងនៅមុនពេលការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ដែលធ្វើឡើងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

យោងតាមប្រភពពី Euronews, BBC, CBS News និង Reuters បានរាយការណ៍ថា ប្រតិបត្តិការដ៏សំខាន់មួយកើតឡើងនៅភាគខាងជើងទីក្រុងហាំប៊ឺក (Hamburg) បន្ទាប់ពីបុរសម្នាក់បានកាន់ពូថៅ និងដបសាំងភ្ជាប់ក្រណាត់គំរាមលើកម្លាំងប៉ូលិស មុនពេលប៉ូលិសសម្រេចបាញ់បុរសរូបនោះឱ្យរបួសធ្ងន់។

យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាងថា ឧបទ្ទវហេតុនេះ បានកើតឡើងកណ្តាលទីប្រជុំជន St.Pauli នៃទីក្រុងហាំប៊ឺក ពោលគឺនៅជិតទីតាំងប្រមូលផ្តុំហ្វូងអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិហូឡង់រាប់ពាន់នាក់ និងកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D ដែលហូឡង់បានយកឈ្នះលើប៉ូឡូញ ដោយលទ្ធផល ២-១ នៅឯកីឡដ្ឋាន Volksparkstadion កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានអះអាងថា បុរសម្នាក់បានគំរាមលើមន្ត្រីប៉ូលិសដោយដៃកាន់ម្ខាងកាន់ពូថៅ និងម្ខាងទៀតកាន់ដបសាំងជាប់ជាមួយក្រណាត់។ ក្រោយមក ជនសង្ស័យព្យាយាមបញ្ឆេះដបសាំង មុនពេលមន្ត្រីប៉ូលិសសម្រេចបាញ់បុរសរូបនោះឱ្យរងរបួសតែម្តង។ ជនបង្កត្រូវបានជួយសង្គ្រោះបឋមនៅកន្លែងកើតហេតុ មុនពេលបន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។

លោកស្រី Sandra Levgruen អ្នកនាំពាក្យប៉ូលិសប៉ូលិសអាល្លឺម៉ង់ បានប្រាប់បណ្តាអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងកំពុងសន្មតថា នេះគឺជាករណីដាច់ដោយឡែក ដែលមិនជាប់ពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់នោះទេ»។

ដោយឡែក នៅក្នុងថ្ងៃជាមួយគ្នានោះ នៅទីក្រុង Gelsenkirchen ឯណោះវិញ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយនឹងអ្នកគាំទ្រក្រុមជម្រើសជាតិស៊ែប ពោលមុនពេលការប្រកួតបើកឆាកពូល C រវាងក្រុមទាំងពីរ នៅឯកីឡដ្ឋាន Arena AufSchalke ដែលបានបញ្ចប់ដោយអង់គ្លេសយកឈ្នះលទ្ធផល ១-០។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អ្នកគាំទ្រទាំងសងខាងប៉ះទង្គិចគ្នា ដោយលើកតុ កៅអី និងដបភេសជ្ជៈគប់គ្នាទៅវិញទៅមក មុនពេលដែលកម្លាំងប៉ូលិសកុបកម្មអាល្លឺម៉ង់មកដល់។ ប៉ូលិសតំបន់បានប្រាប់ BBC ថា ហ្វូងអ្នកគាំទ្រទាំងពីរត្រូវបានបំបែកចេញពីគ្នា ហើយមនុស្ស៧នាក់មកពីប្រទេសស៊ែបត្រូវបានចាប់ខ្លួន ដែលម្នាក់ក្នុងចំណោមនោះ ជាប់បណ្តឹងព្រហ្មទណ្ឌពីបទ​ហិង្សា​លើរាងកាយធ្ងន់ធ្ងរ។

អង្គភាពប៉ូលិសបាល់ទាត់ចក្រភពអង់គ្លេស UKFPU អះអាងថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរអាល្លឺម៉ង់ និងពិនិត្យមើលវីដេអូ ដើម្បីកំណត់មុខសញ្ញាអ្នកបង្កហេតុយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ