ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់អស់អំណោយកូនភ្លោះ៣របស់សម្តេចតេជោ សុំឯកឧត្តមសេង ទៀង ជួយអន្តរាគមន៍ផង​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជីដូន ជីតា សាច់ញាតិ និង​បុរស​ជា​ឪពុក​កូនភ្លោះ​ចំនួន​៣​នាក់ កើតទុក្ខ​មិន​សុខ

ខេត្តកំពង់ស្ពឺ​ ៖ ជីដូន ជីតា សាច់ញាតិ និង​បុរស​ជា​ឪពុក​កូនភ្លោះ​ចំនួន​៣​នាក់ កើតទុក្ខ​មិន​សុខចិត្ត ធ្វើការ​សំណូមពរ​ដល់​សម្តេច​តេ​ជោ​ហ៊ុន​សែន សម្តេច​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន និង ឯកឧត្តម សេង ទៀង ដែល​បាន​ប្រគល់​ជំនួយ​របស់​សម្តេច​មាន​សម្ភារៈ និង​ថវិការ​សរុប​ជិត​២០​លាន​រៀល ដើម្បី​ទុក​ចិញ្ចឹម​កូនភ្លោះ​ទាំង​៣​នាក់ ក្រោយ​ម្តាយ​ស្លាប់​ចោល​ ។ ហើយ​ត្រូវ​បាន​ម្តាយ ឪពុកក្មេក យក​ទៅ​ទុក​មិន​ព្រម​ប្រគល់​ឱ្យមក​រូប​គាត់​ជា​ជីដូន និង​ប្តី ដែល​ជា​អ្នក​នៅ​បីបាច់​ចិញ្ចឹម​មើលថែ​រក្សា​រាល់ថ្ងៃ​ជិត​៧​ខែ​កន្លង​ទៅ​ហើយ បណ្តែតបណ្តោយ​ឱ្យ​កូនភ្លោះ​ទាំង​៣​នាក់​បៅ​ទឹក​បបរ លាយ​ជាមួយ​ទឹកដោះគោ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។​ដោយ​ទ​ង្វើ​រ​របស់​ឪពុក ម្តាយ មិន​គិតគូរ​ដល់​ទុក្ខ​លំបាក​របស់​កូនប្រសារ​ប្រុស និង​ចៅ​ភ្លោះ​ស្រី​ៗ​ទាំង​៣​នាក់​កំព្រាម្តាយ​ហើយ មិន​ព្រម​ប្រគល់​ថវិកា​និង​សម្ភារៈ​ដែល​សម្តេច​តេ​ជោ សម្តេច​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន តាម​រយះ​ឯកឧត្តម សេង ទៀង ​។

លោក អ៊ី សុខ​ជឿន អាយុ​៤១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ជា​ឪពុក​កូនស្រី​ភ្លោះ​ចំនួន​៣​នាក់ បាន​រៀបរាប់​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ឈ្មោះ ផុ​ន សុ​ភ័​ណ្ឌ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ម្រុំ​ខាងជើង កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៩​។ រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុងភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ដោយ​ទទួល​បាន​ចំណងដៃ​កូន​ចំនួន​៥​នាក់​(​ទាំង​កូនស្រី​ភ្លោះ​៣​នាក់​)​ផង​ដែរ​។

លោក អ៊ី សុខ​ជឿន បាន​បន្ត​ថា កូន​ទី​១ អាយុ​បាន​១៨​ឆ្នាំ​ហើយ​(​បួស​ជា​សង្ឃ​)​ក្រោយ​ពី​ប្រពន្ធ​របស់​លោក​ស្លាប់​។ កូន​ទី​២ មាន​អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​២​នៅ​សាលា​បឋម​សិក្សា​សំពៅ និង​កូនភ្លោះ​ស្រី​ចំនួន​៣​នាក់ អាយុ​ទើបតែ​បាន​៧​ខែ​តែ​ប៉ុណ្ណោះ​។

លោក អ៊ី សុខ​ជឿន បន្ត​ទៀត​ថា នៅ​មុន​កូនស្រី​ភ្លោះ​ទាំង​៣​នាក់​របស់​គាត់​បាន​កើតមក​នោះ​ថា កាល​ពី​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ប្រពន្ធ​របស់​លោក​មាន​អាក្កា​រៈ​ខ្សោយ​ទៅ​ៗ ល្ហិតល្ហៃ លោក​ក៏​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​ឱ្យ​លោកគ្រូ​ពេទ្យ​ពិនិត្យ ហើយ​មាន​អាក្កា​រៈ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ​ទៀត​ផង​។ ពេល​នោះ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទៅ​ខ្វះ​ជីវជាតិ ហូប​សាច់ និង​បន្លែ ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​ទៅ​ជា​សះស្បើយ​ហើយ​។

ពេល​នោះ​ប្រពន្ធ​របស់​លោក​ចាប់ផ្តើម​ក្តៅខ្លួន​ជា​ប្រចាំ ហើយ​តែងតែ​ពោល​ពាក្យ​ថា​អាណិតកូន​សិស្ស​ក៏​ទៅ​បង្រៀន​រហូត ទាំង​ដែល​ខ្លួន​មាន​ជំងឺ ហើមជើង​ផង ហូរ​ឈាម​ចេញ​តាម​អញ្ចាញធ្មេញ​មិន​ឈប់​សោះ ហើយ​ផ្ទៃពោះ​កាន់តែ​ធំ​ទៅ​ៗ​ដែរ​។ លុះដល់​ថ្ងៃ​ទី​២០ ខែ កញ្ញា ឆ្នាំ​២០២៤ (​ប្រពន្ធ​របស់​លោក​) ឈឺពោះ​សម្រាលកូន លោក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ប្រ​សូត្រ​បានកូន​ស្រី​ភ្លោះ​ចំនួន​៣​នាក់​ (​ចិញ្ចឹម​ក្នុង​កែវ រយៈពេល​ជាង​១​ខែ​)​ ដោយ​កូន​សម្រាល​ត្រឹមតែ​៧​ខែ​តែ​ប៉ុណ្ណោះ​ ។ ​គ្រាន់តែ​សម្រាលកូន​បាន​ចំនួន​១១​ថ្ងៃ ប្រពន្ធ​របស់​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​ចោល​លោក​និង​កូន ក្លាយជា​បុរស​ពោះម៉ាយ និង​កូន​៥​នាក់​នៅ​កំព្រា​រហូតមក ​។

លោក អ៊ី សុខ​ជឿន បាន​បន្ថែម​ទៀត​ថា ដោយ​មាន​ក្តី​សណ្តោស​ប្រណី​ពី​សម្តេច​ទាំង​ទ្វេរ សម្តេច​តេ​ជោ​ហ៊ុន​សែន និង​សម្តេច​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន បាន​ចាត់​ឱ្យ​ឯកឧត្តម សេង ទៀង តំណាង​យក​ថវិកា​និង​សម្ភារៈ​មក​ប្រគល់​ឱ្យ​រូប​លោក​មាន​÷ សម្តេច ថវិកា ១០​លាន​រៀល កាកបាទក្រហម​៥​លាន​រៀល និង មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ចំនួន​៣​លាន​រៀល និង​សម្ភារៈ​ជា​ច្រើន​ទៀត​ផង​។ គ្រាន់តែ​ប្រពន្ធ​លោក​ស្លាប់​បាត់ ម្តាយក្មេក ឪពុកក្មេក និង​បងថ្លៃ បាន​យក​លុយ​និង​សម្ភារៈ​ទាំងអស់​នោះ​ទុក មិន​ប្រគល់​ឱ្យ​លោក​ជា​អ្នក​មើលថែ​កូនស្រី​ភ្លោះ​ទាំង​៣​នាក់​នោះ​ទេ​។

ចំណែក​អ្នកស្រី អ៊ី នី អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ជា​បងជីដូន​មួយ​របស់​ឪពុក​កូនស្រី​ភ្លោះ​ទាំង​៣​នាក់​ខាងលើ បាន​លើក​ឡើង​ថា រាល់​ថ្ងៃនេះ​ប្អូនប្រុស​របស់​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់ ដោយសារ​តែ​ជា​មនុស្ស​ប្រុស​មិនសូវ​ចេះ​មើលថែ​រក្សា​កូន​តូច រហូត​ដល់​ភ្លោះ​ចំនួន​៣​នាក់​ទៀត​។ ហើយ​រាល់ថ្ងៃ​ជីវភាព​ខ្វះខាត កូនស្រី​ភ្លោះ​៣​នាក់​ហូប​ទឹក​បបរ លាយ​ជាមួយ​ទឹកដោះគោ​តិចតួច​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ក្នុង​នាម​ជា​បងជីដូនមួយ ជា​ម្តាយធំ​កូនភ្លោះ​៣​នាក់ ធ្វើការ​សំណូមពរ ឯកឧត្តម សេង ទៀង និង​ជា​ពិសេស​សម្តេច​ទាំង​ទ្វេរ មេត្តា​ជួយ​អន្តរាគមន៍​យក​លុយ​ពី​ឪពុក​ម្តាយក្មេក មក​ប្រគល់​ឱ្យ​ឪពុក​កូនស្រី​ភ្លោះ​ទាំង​៣​នាក់ ដើម្បី​ចិញ្ចឹមជីវិត​ផង​។

ដោយ​ឡែក ឈ្មោះ លុយ រី​ម អាយុ​៦៦​ឆ្នាំ ជា​ជីដូន កូនស្រី​ភ្លោះ​៣​នាក់បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា គាត់​បាន​លក់​ដីស្រែ​ដើម្បី​ទៅ​ស្តី ដណ្តឹង​កូន​ដន្លង​ត្រឹមត្រូវ មិន​គួរ​ណា​ដន្លង​ធ្វើបាប​កូនប្រសារ និង​ចៅ​ភ្លោះ​៣ ក្រោយ​ពី​កូនបង្កើត​អ្នក​ដន្លង​ស្លាប់​នោះ​ទេ​។ ថ្ងៃមួយ​នោះ​ដន្លង​បាន​ហៅ​គាត់​ទៅ​ជួប ស្រាប់តែ​ឱ្យ​កូនប្រសារ​និង​ចៅ​ៗ ចេញពីផ្ទះ ហើយ​បាន​យក​លុយ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ឱ្យ​ទុក​ចិញ្ចឹម​ចៅស្រី​ភ្លោះ​ទាំង​៣​នាក់​នោះ មិន​ព្រម​ប្រគល់​ឱ្យ​កូននិង​ចៅ​ចឹ​ង​។

ទ​ង្វើ​រ​របស់​អ្នក​ដន្លង​ហាក់បីដូចជា​គ្មាន​ក្តី​អាណិត ក្តី​មេត្តា​ចំពោះ កូនប្រសារ និង​ចៅ​ៗ សរុប​៥​នាក់ ទាំង​ចៅស្រី​ភ្លោះ​នេះ​ទាល់តែ​សោះ​។ អ្នកស្រី លុយ រី​ម បាន​បន្ត​ថា ដោយ​ឃើញ​ទ​ង្វើ​រ​របស់​អ្នក​ដន្លង​បែប​នេះ គាត់​លើកដៃ​សំពះ​អង្វរ​ដល់​ឯកឧត្តម សេង ទៀង និង​ជា​ពិសេស​សម្តេច​តេ​ជោ និង​សម្តេច ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន មេត្តា​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​យក​ថវិកា និង​សម្ភារៈ​ដែល​សម្តេច​ជួយ​ឧបត្ថម្ភ ចិញ្ចឹម​ចៅស្រី​ភ្លោះ​កំសត់​ទាំង​៣​នាក់រ​ស់ទាំង​វេទនា​រាល់ថ្ងៃ​ផង​ទាន​។ ជីដូន​ខាងលើ​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​លើ​ឯកឧត្តម សេង ទៀង និង សម្តេច​ទាំង​ទ្វេ​រហើយ​ថា​ជួយ​គាត់​បាន​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ