ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី​ចំនួន ០៦​នាក់ ទៅ​តុលាការ…

0:00
0:00

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី​ចំនួន ០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បាន​ចំនួន ០២​ករណី​ផ្សេង​គ្នា ។

បើ​តាម​ផេ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង​០២​ករណី រួម​មាន​៖

ករណី​ទី​១ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ និង​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ត​ឆែកឆេរ​បន្ទប់​ជួល នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ក្រាម​ស​ថ្លា សរុប​ចំនួន ១៥​កញ្ចប់​តូច​ធំ​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​។ ជនសង្ស័យ​ទាំង​០២​នាក់ រួម​មាន ៖ ១-​ឈ្មោះ ប៉ាក ស្រី​ម៉ៅ ហៅ​យួន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ២-​ឈ្មោះ ថន សំណាង ហៅ​ណា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០២​នាក់ ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។

ករណី​ទី​២ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដង្កោ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​មាន ៖ ក្រាម​ស​ថ្លា​ចំនួន ០៩​កញ្ចប់​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​, ដាវ កាំបិត ពូថៅ ចំនួន​០៤​ដើម រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៤​នាក់ រួម​មាន ៖ ១-​ឈ្មោះ សាន ស្រី​ណែ​ត ហៅ​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ ធួ​ក ប៊ុ​ន​នាង ហៅ​នាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៣-​ឈ្មោះ ង្វៀ​ង សៀវ​ម៉ី ហៅ​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ៤-​ឈ្មោះ ហន គ​ន្ធា ហៅ​ធា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០៤​នាក់​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៦​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ