ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិភាគ​ដោយសារ​ព័ត៌មាន​ធំ​ៗ​បង្ហាញ​ថា មាន់​គក​​បារាំង ភាគរយ​ខ្ពស់​គ្រង​ជើងឯក Euro ឆ្នាំ​នេះ

3 ខែ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​។ ជាក់ស្តែង នៅ​ក្នុងថ្ងៃនេះ​ផ្ទាល់ ដែល​ជា​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ដោយ​មាន​តែ​១​ប្រកួត​ប៉ុណ្ណោះ នៅ​ពូ​ល A ដោយ​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់ ត្រូវ​ជួប​ស្កុ​តឡែ​ន ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ២:០០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។

ប្រា​ដក​ណាស់​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​យើង ច្បាស់​ណាស់​នឹង​ដាច់​ដំណេក ដើម្បី​ផ្តោត​លើ​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ទ្វីបអឺរ៉ុប​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកគាំទ្រ​ច្បាស់​ជា​អន្ទះសារ​យ៉ាង​ខ្លាំង​ចង់​ឃើញ​ប្រទេស ដែល​គ្រង​តំណែង​ជើងឯក​នៅ​ឆ្នាំ​នេះ ដ្បិត​អ្នកគាំទ្រ​ខ្លះ​មាន​ប្រទេស​ក្នុង​បេះដូង​រួច​ទៅ​ហើយ ដែល​ពួក​គេ​ជឿ​ថា​នឹង​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ​នេះ​។

ដូច្នេះ​សារព័ត៌មាន «​កោះសន្តិភាព​» សូម​បង្ហាញ​ជូន​ការ​វិភាគ និង​ព្យាករណ៍ ដែល​ធ្វើ​ឡើង​ដោយ​បណ្តា​អ្នកវិភាគ​ជំនាញ​របស់​សារព័ត៌មាន​ដ៏​ល្បី​មួយ​ចំនួន នៅ​ជុំវិញ​ពិភពលោក អំពី​ប្រទេស​នឹង​គ្រង​តំណែង​ជើងឯក Euro នៅ​ឆ្នាំ​នេះ មាន​ដូច​ខាងក្រោម ៖

-Opta Analyst «​តោ​កំណាច​អង់គ្លេស ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​អង់គ្លេស
២.​បារាំង

-talkSPOR «​មាន់គក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់

-NBC Sports «​មាន់គក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់

-CBS Sports «​មានគក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់

-Goal.com «​មាន់គក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​អង់គ្លេស

-90 Min «​មាន់គក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​ព័រ​ទុ​យ​ហ្គា​ល់

-GiveMeSport «​មាន់គក​បារាំង ភាគរយ​ខ្ពស់​ឈ្នះ​ជើងឯក​»
១.​បារាំង
២.​ព័រ​ទុ​យ​ហ្គា​ល់

យ៉ាងណាមិញ នេះ​គ្រាន់តែ​ជា​ការ​វិភាគ និង​ព្យាករណ៍​ពី​សំណាក់​អ្នកវិភាគ​បាល់ទាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ៗ​នឹង​មានការ​ប្រែប្រួល​គ្រប់ពេលវេលា អំឡុង​ពេល​នៃ​ការ​ប្រកួត ហើយ​ម្ចាស់​ជើងឯក​ពិតប្រាកដ​នឹង​ត្រូវ​ដឹង​ជា​ផ្លូវការ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ រៀបចំ​ឡើង​នៅ​កីឡដ្ឋាន Olympiastadion Berlin ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ