ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសុំទាននៅថៃកាន់តែកើនឡើង ខណៈដែលពួកគេអាចរកចំណូលបានជិត៣០០០ដុល្លារអាមេរិកក្នុងមួយខែ

1 អាទិត្យ មុន

(បាងកក)៖ រដ្ឋាភិបាលថៃ មើលឃើញពីការកើនឡើងនៃអ្នកសុំទាននៅក្នុងប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក និងខេត្តធំៗ ស្របពេលរបរនេះអាចរកចំណូលបានដល់ទៅ ១០០,០០០បាត(២,៧០០ដុល្លារអាមេរិក) ក្នុងមួយខែ ដែលទាក់ទាញមនុស្សកាន់តែច្រើនឡើងមកចាប់អាជីពមួយនេះ បណ្តាលឱ្យរដ្ឋាភិបាលត្រូវបង្កើនយុទ្ធនាការគ្រប់គ្រង។…

(បាងកក)៖ រដ្ឋាភិបាលថៃ មើលឃើញពីការកើនឡើងនៃអ្នកសុំទាននៅក្នុងប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក និងខេត្តធំៗ ស្របពេលរបរនេះអាចរកចំណូលបានដល់ទៅ ១០០,០០០បាត(២,៧០០ដុល្លារអាមេរិក) ក្នុងមួយខែ ដែលទាក់ទាញមនុស្សកាន់តែច្រើនឡើងមកចាប់អាជីពមួយនេះ បណ្តាលឱ្យរដ្ឋាភិបាលត្រូវបង្កើនយុទ្ធនាការគ្រប់គ្រង។

ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃស្ថានភាពអ្នកសុំទាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ប្រទេសថៃ លោក Varawut Silpa-archa បានអំពាវនាវឱ្យប្រជាជនបញ្ឈប់ ផ្តល់លុយឱ្យអ្នកសុំទាននៅតាមដងផ្លូវ។

ថ្លែងនៅលើ កាសែតបាងកកប៉ុស្តិ៍ លោក Varawut Silpa-archa បាននិយាយថា ក្រសួងបានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធជាច្រើន ដើម្បីធ្វើការឆ្មក់ចូលចំនួន៥ដងក្នុងមួយខែ ដើម្បីចាប់ខ្លួន និងរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកសុំទានដែលវង្វេង ទប់ស្កាត់ការបញ្ឈប់ស្ថានការណ៍ទូទៅនៃការសុំទាន។

សម្រាប់អ្នកសុំទានជាជនបរទេស ត្រូវនិរទេស ចំណែកជនជាតិថៃ នឹងត្រូវបញ្ជូនទៅ «មជ្ឈមណ្ឌលសង្គ្រោះជនក្រីក្រ» ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកទឹកចិត្តក្នុងការស្វែងរកការងារធ្វើ។

លោករដ្ឋមន្ត្រីបានលើកឡើងនូវទាក់ទិននឹងព័ត៌មានថា អ្នកសុំទានមានចំណូលខ្ពស់រហូតដល់រាប់លានបាត នេះមិនត្រូវបានគេផ្ទៀងផ្ទាត់ជាក់លាក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរដូវទេសចរណ៍ អ្នកសុំទានអាចរកប្រាក់បានច្រើនពីអ្នកទេសចរបរទេស។

យោងតាមទិន្នន័យ ស្ថានភាពអ្នកសុំទានក្នុងប្រទេសថៃ កើនឡើងគួរឲ្យព្រួយបារម្ភ មិនត្រឹមតែប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានជនបរទេសចូលរួមផងដែរ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើន ការសុំទានត្រូវបានចាត់ទុកថាជាស្ថានភាពមួយដែលត្រូវទប់ស្កាត់មុនពេលវារីករាលដាល និងក្លាយជាបញ្ហាធំនៅក្នុងប្រទេសថៃ៕ ប្រភព៖ Khaosod/BangkokPost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ