ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រា.ប់​សេសសល់​ពី​សម័យ​សង្គ្រាម​រាប់​ពាន់​​នៅ​​ក្នុង​បរិវេណ​សាលា​ដំបូងខេត្ត​

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រភព​ព​ត៌​មាន​ពី​មន្ត្រី​សាលាដំបូង​ខេត្តព្រៃវែងបានអោយ​ដឹង ​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ថា បាន​ប្រទះ​ឃើញ​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាមរាប់​ពាន់​គ្រាប់​ កប់​ក្នុង​ដី​នៅ​ក្នុង បរិវេណ​អង្គភាព​សាលាដំបូង​ខេត្តព្រៃវែង​ ។…

ខេត្តព្រៃវែង ៖ ប្រភព​ព​ត៌​មាន​ពី​មន្ត្រី​សាលាដំបូង​ខេត្តព្រៃវែងបានអោយ​ដឹង ​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ថា បាន​ប្រទះ​ឃើញ​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាមរាប់​ពាន់​គ្រាប់​ កប់​ក្នុង​ដី​នៅ​ក្នុង បរិវេណ​អង្គភាព​សាលាដំបូង​ខេត្តព្រៃវែង​ ។

ក្រោយ​ទទួល​បាន​ព័​ត៌​មាន​នេះ លោក​វរសេនីយ៍ឯក អ៉ិ​ត ហាន ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រៃវែងបាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស នៃ​អង្គការ​កំចាត់​មីន
( Halo Trust កម្ពុជា​) ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រុករក​យ៉ាង​យកចិត្តទុកដាក់​។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រក​ឃើញ គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម សរុប​ចំនួន ៦៥១០​គ្រាប់ ក្នុង​នោះ​គ្រាប់ Ak47 ចំនួន៧៥០​គ្រាប់ គ្រាប់​AR15 ចំនួន​១៦៦០​គ្រាប់ និង​ប្រភេទ​គ្រាប់ RPK មាន​ចំនួន​៤១០០​គ្រាប់ ។

បច្ចុប្បន្ន គ្រាប់​ទាំងអស់​ខាងលើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នាំ​យក​ទៅ​ប្រគល់​ជូន​មន្ត្រី​បច្ចេកទេស​អង្គការ​កម្ចាត់​មីន (HaloTrust កម្ពុជា​) រួចរាល់ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ