ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់ម្នាក់ជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ជួបគ្រោះអកុស.ល​តាមផ្លូវ​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាងសំណង់ម្នាក់បានជិះម៉ូតូ១គ្រឿងត្រឡប់មកពីលេងផ្ទះបងប្អូនតាមផ្លូវបេតុង

រាជធានី​ភ្នំពេញ ៖ ជាងសំណង់ម្នាក់បានជិះម៉ូតូ១គ្រឿងត្រឡប់មកពីលេងផ្ទះបងប្អូនតាមផ្លូវបេតុងរួចបត់ស្ដាំឡើងលើមហាវិថីសុីជីនពីង ដើម្បីឆ្ពោះទៅផ្ទះជួលដែលគាត់ស្នាក់នៅ ប៉ុន្តែជាអកុសល ស្រាប់តែមានរថយន្តកុងតឺន័១គ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះទៅដល់បុ.ក និងកិ.នទាំងកំរោល បណ្ដាលឲ្យបែ.កក្បាលធ្លា.យខួរស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអធ័ម ។​ បន្ទាប់​មករថយន្តបង្កបានបើកហួសពីកន្លែងកើតហេតុចម្ងាយប្រមាណជាង១០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើង​កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីសុីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើឈ្មោះកុយ នីម អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ និងបានមកស្នាក់នៅផ្ទះជួលក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសាច់ញាតិបានប្រាប់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1S-3551 ទៅលេងផ្ទះបងប្អូននិងពូ ស្ថិតនៅក្នុងភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ លុះពេលត្រលប់មកវិញបានជិះម៉ូតូដដែលនោះតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ស្ដាំឡើងលើមហាវិថីសុី ជីនពីងក្នុងបំណងទៅទិសទៅត្បូង ។

សាច់ញាតិដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងម៉ាកហុីណូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3F-5751 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងទៅដល់ បុ.កនិងកិ.ន បណ្ដាលឲ្យជនរងគ្រោះបែកក្បា.លស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មករថយន្តបង្កនេះបានបើកហួសទៅមុខបានចម្ងាយប្រមាណជាង១០០ម៉ែត្រ ទើបឈប់ស្ងៀមហើយអ្នកបើកបរក៏បានចុះរត់គេចខ្លួនចោលរថយន្តបាត់ដោយសុវត្ថិភាព ។

ក្រោពេលកើតហេតុ នគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលខណ្ឌកំបូលបានចុះទៅកាន់ទីតាំងនោះដើម្បីសម្រួលមិនឲ្យមានការកកស្ទះ ហើយបានរាយការណ៍ទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ។ ឲ្យចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកចាត់ការតាមច្បាប់ ព្រមទាំងធ្វើកំណត់ហេតុប្រគល់សាកស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ