រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសិទសាព័ត៌មាន បង្ហាញមុខជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ មានរហស្សនាមដូចជា ធីមភូមិ ធីមប្លុកតាន់ និងធីម ធីអឹម (ហៅធីម ធូបមូស) និងជនសង្ស័យទទួលផលចោរកម្មបន្ទាប់ពីសមត្ថកិច្ចនៅតាមបណ្តាខណ្ឌចំនួន៣ រួមមានខណ្ឌកំបូល, ខណ្ឌដូនពេញ និងខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៧នាក់ ដែលសមត្ថកិច្ចតាមខណ្ឌ ធ្វើការបង្ក្រាប អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំងនោះ បានប្រព្រឹត្តបទល្មើសរួមមាន ៖
ទី១-ករណីក្រុមក្មេងទំនើង បង្កហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ឃាត់ខ្លួនបានចំនួន២១នាក់ ដកហូតកាំបិតកែច្នៃ ០៦ដើម ដែលបានកាប់យកស្លាកលេខម៉ូតូ ជនរងគ្រោះ ។
ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និងស្លាក់លេខម៉ូតូចំនួន ១៤បន្ទះ។
ទី៣-ជាក្រុមក្មេងទំនើង បង្កហិ.ង្សាតាមសួនច្បារសាធារណៈ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជាភេទទីបី (ប្រុសក្លែងភេទជាស្រី) ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ការបង្ក្រាបក្មេងទំនើង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានប្តេជ្ញា និងដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះ ក្នុងរយៈពេលចុងក្រោយនេះ ក្មេងទំនើង ក៏មានការថយចុះ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្ក្រាបក្មេងទំនើង ។
ក្នុងកំឡុងនោះផងដែរ សមត្ថកិច្ចបានចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀត ដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ៕






ចែករំលែកព័តមាននេះ