ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិម្នាក់​ៗ​បាន​ត្រឹម​ឈរ​មើល​ទាំង​ការ​ភ័យ​ខ្លាច ខណៈភ័យព្រួយខ្លាចឆេះរាលដាលដល់ផ្ទះ និងរោងចក្រក្បែរនោះ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ស្មៅ​ព្រៃ និង​ដើម​ស្វាយ​ងាប់​ៗ​និង​រស់នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ដែល​ស្ថិត​នៅ​ជិត​រោងចក្រ និង​ផ្ទះសម្បែង​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ខ្លាច ដល់​ប្រជាពលរដ្ឋ ដោយ​ខ្លាច​ឆេះ​រាល​ដល់​រោងចក្រ និង​ផ្ទះសម្បែង​របស់​ពួក​គាត់ ។…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ស្មៅ​ព្រៃ និង​ដើម​ស្វាយ​ងាប់​ៗ​និង​រស់នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ដែល​ស្ថិត​នៅ​ជិត​រោងចក្រ និង​ផ្ទះសម្បែង​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ខ្លាច ដល់​ប្រជាពលរដ្ឋ ដោយ​ខ្លាច​ឆេះ​រាល​ដល់​រោងចក្រ និង​ផ្ទះសម្បែង​របស់​ពួក​គាត់ ។

ចំណែក​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច កម្លាំង​ប្រជា​ការពារ​ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ទើប​ពុំ​មានការ​ឆេះ​រាលដាល ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ជិត​វត្ត​ព្រះ​ធាតុ ភូមិ​កណ្ដាល សង្កាត់​លួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​មិន​បានដឹង​ថា ការ​ឆាបឆេះ​នេះ​បង្ក​ឡើង​ដោយសារ​តែ​មាន​អ្នក​បោះចោល​កន្ទុយបារី​ផ្ដេសផ្ដាស ឬ មាន​អ្នក​ដុត ឬ​ក៏​មាន​អ្នក​យក​រក​ឃ្មុំ​ហើយ​បោះចោល​ភ្លើង​នោះ​ទេ ប៉ុន្តែ​នៅ​សុខ​ៗ​ស្រាប់តែ​ឃើញ​ឆេះ​ខ្លាំង​ទៅ​ហើយ ។ ដោយឡែក​នៅ​ក្នុង​ទីតាំង​ដី​ឡូ​ត៌​មួយ​នោះ​ពោរពេញ​ទៅ​ដោយ​ស្មៅ ព្រៃ និង​ដើម​ស្វាយ​ងាប់ និង​រស់​ជា​ច្រើន​ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​នោះ ក៏​ព្រោះតែ​ទីតាំង​ដី​ឡូ​ត៌​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ស្ថិត​នៅ​ជិត​រោងចក្រ​ផង និង​ផ្ទះសម្បែង​របស់​ពួក​គាត់​ផង ហើយ​ក៏​នៅ​ជិត​ខ្សែកាប​ភ្លើង​ផង​ដែរ ។ ចំណែក​ការ​ឆាបឆេះ​មាន​ទំហំ​ធំ​ទៀត ដូច្នេះ​ប្រសិនបើ​គ្មាន​ការ​អន្តរាគមន៍​ណាមួយ​ទាន់​ពេលវេលា​ទេ​នោះ ភ្លើង​អាច និង​ឆេះ​រាល​ដល់​បំផ្លាញ​រោងចក្រ និង​ផ្ទះ​ពួក​គាត់​ច្រើន​ខ្នង​មិន​ខាន​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពួក​គាត់​គ្មាន​មធ្យោបាយ​ដើម្បី​ពន្លត់ភ្លើង​បាន​នោះ​ទេ ម្នាក់​ៗ​បាន​ត្រឹមតែ​ឈរ​មើល​ទាំង​ការ​ភ័យ​ខ្លាច បន្ទាប់​មក​ក៏​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អាជ្ញាធរ​សង្កាត់ ខណ្ឌ ព្រមទាំង​នគរបាល​ប៉ុស្តិ៍​រលួស និង​នគរបាល​ខណ្ឌដង្កោ កម្លាំង​ប្រជា​ការពារ​បាន​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ។

ដោយឡែក​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក៏​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ ទើប​ទប់ស្កាត់​ការ​ឆេះ​រាលដាល និង​បាន​ថមថយ ប៉ុន្តែរ​ហូ​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ភ្លើង​មិន​ទាន់​រលត់​ទៅ​វិញ​ទាំងស្រុង​ទេ ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​បន្ត​បាញ់​ទឹក​ពន្លត់​បន្ត​ទៀត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ