ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីអូសលៀសក្នុងបឹងទន្លេសាប សុំអង្វរឱ្យ​លោកអភិបាលខេត្តពោធិ៍សាត់ ជួយអន្តរាគមន៍ បន្តអាជីពក្នុងរដូវបិទនេសាទ

4 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រមាណជាង៦០គ្រួសារ មកពីខេត្ត

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រមាណជាង៦០គ្រួសារ មកពីខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បាន​មក​ជួបជុំគ្នានៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដល់ពួកគាត់ បានប្រើប្រាស់ឧបករណ៍ម៉ាស៊ីនអូសលៀសក្នុងរដូវបិទនេសាទ តែឯកឧត្តមអភិបាលខេត្តមិនអនុញ្ញាតនោះទេ ព្រោះវាខុសនឹងច្បាប់ជលផល ដែលអនុញ្ញាតឱ្យបានតែលក្ខណៈអូសដៃប៉ុណ្ណោះ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានជម្រាបទៅប្រជានេសាទទាំងអស់ ដែលបានមកតវ៉ានេះថា ក្នុងនាមលោកជាមន្ត្រីជំនាញផ្នែករដ្ឋបាលជលផល គឺពុំអនុញ្ញាតឱ្យបងប្អូនរកស៊ីប្រើម៉ាស៊ីនអូសលៀស ក្នុងរដូវបិទនេសាទ ដូចការស្នើសុំនេះឡើយ ហើយច្បាប់រដ្ឋបាលជលផល នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត។ ម្យ៉ាងវិញទៀត ចំពោះលៀសតូចៗគឺហាមដាច់ខាត បើសិនជាដឹកតាមឡានយកទៅលក់នៅប្រទេសវៀតណាម នឹងត្រូវចាប់យកទាំងឡាននោះទៀត។

លោកនាយខណ្ឌជលផលពោធិ៍សាត់បន្តទៀតថា ក្នុងរដូវបិទនេសាទនេះ ច្បាប់អនុញ្ញាតបានតែឧបករណ៍អូសដោយដៃ ក្រឡាពីហ៊ុនកន្លះឡើងទៅតែប៉ុណ្ណោះ ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ លោកគិតថា រដ្ឋបាលខេត្តមិនអាចជួយអន្តរាគមន៍បានទេ ព្រោះច្បាប់ធំជាងរដ្ឋបាលខេត្តទៅទៀត។ លោកសូមអង្វរទៅប្រជាពលរដ្ឋវិញ មេត្តាឈប់ស្រមើស្រមៃសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ