ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានករណីជួញដូរគ្រឿងញៀន កើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ហើយគ្រាន់តែទទួលព័ត៌មានភ្លាម សមត្ថកិច្ចដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ចាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ។
ជនសង្ស័យទាំង០៤នាក់ រួមមាន ៖
១. ឈ្មោះ យ៉ន ភារៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
២. ឈ្មោះ ស៊ុន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។
៣. ឈ្មោះ ស៊ិន ស៊ីណែត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។
៤. ឈ្មោះ ហុង ស៊ីណូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។
ដកហូតវត្ថុតាង រួមមាន ៖
-គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់
-ទូរសព្ទដៃ ចំនួន ០២គ្រឿង
-អាវុធកែច្នៃចំនួន ០១ ដើម
-ដាវ ចំនួន ០១ដើម
-កាំបិត ចំនួន០១
-ម៉ូតូ ចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ