ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក និងជាCEO ក្រុមហ៊ុន Nvidia ថាមួយថ្ងៃលោកធ្វើការ១៤ម៉ោង មិនសម្រាកសូម្បីចុងសប្តាហ៍

1 អាទិត្យ មុន

(អាមេរិក)៖ ថ្មីៗនេះក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia មានតម្លៃលើទីផ្សារ៣,០០០លានដុល្លារអាមេរិក ហើយ CEO រូបនេះបានបង្ហើបអាថ៌កំបាំងនៃភាពជោគជ័យ ដោយលោកនិយាយថា លោកត្រូវចាប់ផ្តើមធ្វើការពីព្រលឹម កាត់បន្ថយម៉ោងគេងរបស់អ្នក…

(អាមេរិក)៖ ថ្មីៗនេះក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia មានតម្លៃលើទីផ្សារ៣,០០០លានដុល្លារអាមេរិក ហើយ CEO រូបនេះបានបង្ហើបអាថ៌កំបាំងនៃភាពជោគជ័យ ដោយលោកនិយាយថា លោកត្រូវចាប់ផ្តើមធ្វើការពីព្រលឹម កាត់បន្ថយម៉ោងគេងរបស់អ្នក ដើម្បីមានពេលធ្វើការច្រើន។

លោកបាននិយាយថា គាត់ភ្ញាក់ពីគេងនៅម៉ោង ៦ ព្រឹក។ គាត់ចាប់ផ្តើមថ្ងៃរបស់គាត់ដោយការធ្វើលំហាត់ប្រាណ បន្ទាប់មកធ្វើការរយៈពេល ១៤ម៉ោង នេះបើយោងតាម កាសែត Financial Times ។ សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានដាក់ចំណាត់ថ្នាក់គាត់ជាអ្នកមានបំផុតទី១៣ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ១០៦ពាន់លានដុល្លារ។

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានឈានដល់តម្លៃ ៣ពាន់ពាន់លានដុល្លារ ជាលើកដំបូង នៅថ្ងៃទី៥ ខែមិថុនា ដែលបានក្លាយជាក្រុមហ៊ុនទីបីដែលសម្រេចបាននូវតំណែងដ៏សំខាន់នេះបន្ទាប់ពីក្រុមហ៊ុន Microsoft និង Apple ។ ភាគហ៊ុនរបស់ Nvidia បានកើនឡើងចាប់តាំងពីដើមឆ្នាំ២០២៣ ដោយសារតម្រូវការកើនឡើងសម្រាប់បន្ទះឈីប ដែលជាសមាសធាតុដែលមិនអាចខ្វះបានសម្រាប់កម្មវិធី AI ។

យោងតាម ​​Business Insider នាយកប្រតិបត្តិ Jensen Huang គឺជាមនុស្សដែលមានស្តង់ដារខ្ពស់។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes លោក Huang បាននិយាយថា មនុស្សច្រើនតែពណ៌នាគាត់ថា ជាមនុស្សពូគែទាមទារ អ្នកពូកែម្នាក់មិនងាយស្រួលក្នុងការធ្វើការជាមួយ។

នៅអាយុ៦១ឆ្នាំ លោក Huang មិនបង្ហាញសញ្ញានៃការយឺតយ៉ាវ ឬខ្ជិលនៅកន្លែងធ្វើការនោះទេ។ លោក Nicolai Tangen នាយកប្រតិបត្តិនៃក្រុមហ៊ុន Norges Bank Investment Management ធ្លាប់បានសម្ភាសន៍ និងសួរលោក Huang ថាតើគាត់ធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃ។ ថៅកែ Nvidia បានឆ្លើយតបថា គាត់ធ្វើការជារៀងរាល់ថ្ងៃ ​ការ​តាំង​ពី​ភ្ញាក់​រហូត​ដល់​ចូល​គេង ដោយមិនគិតពីថ្ងៃបុណ្យ ធ្វើ​ការ​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែតែងតែមានអារម្មណ៍ធូរស្រាល ព្រោះគាត់ចូលចិត្តអ្វីដែលគាត់ធ្វើ។

លោក Huang ក៏ចំណាយពេលច្រើននិយាយជាមួយបុគ្គលិកដោយ​សារ​គាត់​ឲ្យ​តម្លៃ​លើ​ការ​ទំនាក់​ទំនង ។ លោកថា «មនុស្សភ្ញាក់ផ្អើលនៅពេលខ្ញុំចំណាយពេលញ៉ាំអាហារជាមួយបុគ្គលិក មិនថាអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចក៏ដោយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ