ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​យក្ស​ដឹកឈើ​ជាង​១៣​ម៉ែត្រគូប​​ចេញពី​ខេត្តពោធិ៍​សាត់​ជាប់អន្ទាក់​​​នៅ​សំឡូត

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការណ៍​​បានឱ្យ​​ដឹង​ថា រថយន្ត​ធុន​ធ្ងន់ ​(​ប្រភេទ​សណ្ដោង​)​ មួយ​គ្រឿង​ដែល​មាន​ដឹកឈើ​ក្ដា​របន្ទះ​ចំនួន​០៤​សន្លឹក ស្មើនឹង​ជាង​១៣​ម៉ែត្រគូប ត្រួ​វ​បាន​មន្ត្រី​ឧ​ទ្យា​នុ​អនុរក្ស និងកម្លាំង​សម្ព័ន្ធមិត្ត​សត្វព្រៃ (W.A)…

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការណ៍​​បានឱ្យ​​ដឹង​ថា រថយន្ត​ធុន​ធ្ងន់ ​(​ប្រភេទ​សណ្ដោង​)​ មួយ​គ្រឿង​ដែល​មាន​ដឹកឈើ​ក្ដា​របន្ទះ​ចំនួន​០៤​សន្លឹក ស្មើនឹង​ជាង​១៣​ម៉ែត្រគូប ត្រួ​វ​បាន​មន្ត្រី​ឧ​ទ្យា​នុ​អនុរក្ស និងកម្លាំង​សម្ព័ន្ធមិត្ត​សត្វព្រៃ (W.A) ប្រចាំ​ស្នាក់​ការ​ «​ច្រក​ចង្អៀត​» ស្ទាក់​ចាប់​បាន កាលពី​រសៀល​ថ្ងៃ​ទី១០ មិថុនា ពេល​ដែល​រថយន្ត​យក្ស​នេះ ដឹកឈើ​ចេញពី​ទឹកដី​ស្រុក​វាល​វែង ខេត្តពោធិ៍​សាត់ ចូល​មក​ដល់​ចំណុច​ខាង​មុខ​ «​ស្នាក់​ការ ច្រក​ចង្អៀត​» ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។

មន្ត្រី​បរិស្ថានបាន​រាយ​ការ​ណ៍​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នោះ ក្បាល​សណ្ដោង​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-3400 កន្ទុយ​ពាក់​ស្លាក​លេខ ព្រះ​សី​​ហ​នុ 4A-2829​ ។ រថយន្ត​នេះ ​ដឹកឈើ​ក្ដារ​បន្ទះ​ប្រភេទ​ឈើ ​«​ថ្ព​ង់​» ​ចំនួន​០៤​សន្លឹក​ធំ​ៗ សរុប​១៣,៨៣​ម៉ែត្រគូប ​។ បើ​តាម​ប្រភព​ព័​ត៌មាន រថយន្ត​យក្ស​មួយ​នេះ បាន​ដឹកឈើ​ «​ថ្ព​ង់​» ចំនួន​០៤​សន្លឹក​ធំ​ៗ​នេះ​ ចេញពី​ទឹកដី​ខេត្តពោធិ៍​សាត់ ឆ្ពោះ​មក​កាន់​ស្រុក​សំឡូត ខេត្តបាត់ដំបង តែ​ពេល​មក​ដល់​ចំណុច​«​ច្រក​ចង្អៀត​»​ឆ្លង​ផុត​ព្រំប្រទល់​ខេត្ត​ពោធិ៍​សាត់​បន្តិច ក៏​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្សា និងកម្លាំង​អង្គការ W.A ដែល​មាន​ស្នាក់​ការ​ក្បែរ​ព្រំប្រទល់​នោះ ស្ទាក់​ចាប់​តែ​ម្ដង ​។

​ប៉ុន្តែ​គេ​មិនឃើញ​មានការ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​នេះ​ទេ ​។ បើ​តាម​ប្រភព​គេ​អះអាង​ថា «​តៃកុង​ឡាន​ដឹកឈើ​នេះ​រត់​រួច ពេល​ត្រូវ​កម្លាំង​ស្ទាក់​ចាប់​»​។ បើ​តាម​ប្រភព​
ដដែល​បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​រថយន្ត​យក្ស​នេះ​ ព្យាយាម​ដឹកឈើ​ចេញពី​ទឹកដី​ស្រុក​វាល​វែង ឆ្ពោះ​មក​កាន់​ទឹកដី​ស្រុក​សំ​ឡួ​ត ក៏​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រចាំ​ស្រុក​វាល​វែង​ដេញ​តាម​ពីក្រោយ និង បាន​រាយ​ការ​ណ៏​ជា​បន្តបន្ទាប់​ស្នើ​ឲ្យ​កម្លាំង​ជំនាញ​ស្រុក​សំឡូត​ជួយ​ស្ទាក់​ចាប់​ដែរ រហូត​រថយន្ត​នេះ​មក​ដល់​ច្រក​ចង្អៀត ឆ្លង​ផុត​ព្រំប្រទល់​បន្តិច​ក៏​ត្រូវ​កម្លាំង​ជំនាញ ស្រុក​សំឡូត​ស្ទាក់​ចាប់​តែ​ម្ដង​។

យ៉ាងណា​ក្ដី បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ចុង​ក្រោយ​ថា ក្រោយ​ពី​ធ្វើការ​ត្រូ​ត​ពិនិត្យ និង ធ្វើ​កំណត់ហេតុ​រួចរាល់ ទាំង​រថយន្ត ទាំង​ឈើ (​វត្ថុ​តាង​) ត្រូវ​បាន​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​ស្នាក់​ការ​រង ប្រចាំ​ច្រក​ចង្អៀត ដើម្បី​រង​ចាំ​ចំណាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ