សប្បាយក្លាយជាទុ.ក្ខ! ក្មេងជំទង់ម្នាក់លោតពោងលេង បណ្តាលឱ្យបា.ក់កជើង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់ម្នាក់លោតពោងលេង បណ្ដាលឱ្យបាក់កងជើងស្តាំ ត្រូវបាន
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់ម្នាក់លោតពោងលេង បណ្ដាលឱ្យបាក់កងជើងស្តាំ ត្រូវបាន
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់ម្នាក់លោតពោងលេង បណ្ដាលឱ្យបាក់កងជើងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉េតបានប្រាប់ឱ្យដឹងថា មានករណីក្មេងប្រុសម្នាក់អាយុប្រមាណ១៥ឆ្នាំ ដែលជាអ្នករស់នៅក្រុងប៉ោយប៉ែត បានទៅលេងកម្សាន្តពេលយប់ ហើយបានលោតពោង បណ្ដាលឱ្យបាក់កងជើងខាងស្តាំ ហើយត្រូវក្រុមសង្គ្រោះបឋមដឹកយកទៅកាន់មន្ទីពេទ្យដីថ្មី ។
តាមប្រភពពីសាច់ញាតិបានបញ្ជាក់ថា មូលហេតុដែលបាក់កជើង អាចមកពីក្មេងប្រុសលោតពោងខុសបច្ចេកទេស ទើបបណ្ដាលឱ្យបាក់កជើង ឬភ្លាត់កងជើង ។ សាច់ញាតិរបស់ក្មេងរងគ្រោះក៏បានអគុណចំពោះក្រុមសង្គ្រោះរបស់លោក នួន នីគីដា ដែលបានជួយដឹកក្មេងរងគ្រោះទៅកាន់មន្ទីពេទ្យ។
ក្រុមសង្គ្រោះបានផ្តាំផ្ញើដល់បងប្អូនដែលមានកូនចៅ សូមកុំឱ្យលោតពោង ឬប៉ុង ព្រោះអាចបណ្ដាលឱ្យគ្រោះថ្នាក់គ្រប់ពេល ។ ពេលខ្លះក្មេងតូចអាចត្រូវក្មេងធំលោតជាន់បាក់ដៃបាក់ជើងបាន ។ គួរឈប់បានឈប់ទៅ ជាក់ស្តែងដូចករណីក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំលោតពោង បណ្ដាលបាក់កជើងត្រូវបានសង្គ្រោះនាពេលនេះ ៕
ចែករំលែកព័តមាននេះ