ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់កីឡដ្ឋាន និងទីក្រុង ដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍ Euro 2024

2 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 នឹងចាប់

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 នឹងចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ខាងមុខនេះ។ សម្រាប់ការប្រកួតនៅឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ទទួលធ្វើជាម្ចាស់ផ្ទះ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា បម្រើដល់ការប្រកួតសរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

ខាងក្រោមគឺជាទីក្រុង និងកីឡដ្ឋានទាំង ១០ ដែលបម្រើការប្រកួតទាំងអស់ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ៖

១-កីឡដ្ឋាន Olympiastadion Berlin មានមូលដ្ឋាននៅក្នុងទីក្រុងប៊ែរឡាំង។ កីឡដ្ឋានដ៏ធំរបស់ក្លិប Hertha BSC មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៧១,០០០នាក់។ ការប្រកួតសរុបចំនួន ៦ ប្រកួត នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ។

កីឡដ្ឋាន Olympiastadion Berlin

២-កីឡដ្ឋាន Allianz Arena មានមូលដ្ឋាននៅក្នុងទីក្រុងម៉ូនិច។ កីឡដ្ឋានដ៏ទំនើបរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៦៦,០០០នាក់។ ការប្រកួតសរុបចំនួន ៦ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងការប្រកួតបើកព្រឹត្តិការណ៍ វគ្គចែកពូលរវាងម្ចាស់ផ្ទះអាល្លឺម៉ង់ទល់នឹងស្កុតឡែនផងដែរ។

កីឡដ្ឋាន Allianz Arena

៣-កីឡដ្ឋាន Westfalenstadion មានមូលដ្ឋាននៅក្នុងទីក្រុងដតម៉ាន់ (Dortmund)។ កីឡដ្ឋានដ៏ល្បីល្បញនៅអឺរ៉ុបរបស់ក្លិប Borussia Dortmund មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៦២,០០០នាក់។ ការប្រកួតសរុបចំនួន ៦ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ។

កីឡដ្ឋាន Westfalenstadion

៤-កីឡដ្ឋាន Stuttgart Arena មានមូលដ្ឋាននៅក្នុងទីក្រុងស្ទុតហ្គាត (Stuttgart)។ កីឡដ្ឋានរបស់ក្លិប VfB Stuttgart មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៥១,០០០នាក់។ ការប្រកួតសរុបចំនួន ៥ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គ៨ក្រុមចុងក្រោយ។

៥-កីឡដ្ឋាន Arena AufSchalke មានមូលដ្ឋាននៅក្នុងទីក្រុង Gelsenkirchen។ កីឡដ្ឋានរបស់ក្លិប Schalke 04 មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៥ម៉ឺននាក់។ ការប្រកួតសរុបចំនួន ៤ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គ១៦ក្រុមចុងក្រោយ។

៦-កីឡដ្ឋាន Frankfurt Arena មានមូលដ្ឋាននៅក្នុងទីក្រុងហ្វ្រែងហ្វើត (Frankfurt)។ កីឡដ្ឋានរបស់ក្លិប Eintracht Frankfurt មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៤៧,០០០នាក់។ ការប្រកួតសរុបចំនួន ៥ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គ១៦ក្រុមចុងក្រោយ។

៧-កីឡដ្ឋាន Volksparkstadion មានមូលដ្ឋាននៅក្នុងទីក្រុងហាំប៊ឺក (Hamburg)។ កីឡដ្ឋានរបស់ក្លិប Hamburger SV មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៤៩,០០០នាក់។ ការប្រកួតសរុបចំនួន ៥ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គ៨ក្រុមចុងក្រោយ។

៨-កីឡដ្ឋាន Düsseldorf Arena មានមូលដ្ឋាននៅក្នុងទីក្រុងឌឹសសែលដូហ្វ (Düsseldorf)។ កីឡដ្ឋានរបស់ក្លិប Fortuna Düsseldorf មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៤៧,០០០នាក់។ ការប្រកួតសរុបចំនួន ៥ ប្រកួតនឹងធ្វើឡើងនៅក្នុងកីឡដ្ឋានមួយនេះ រួមទាំងវគ្គ១៦ក្រុម និង៨ក្រុមចុងក្រោយ។

៩-កីឡដ្ឋាន Stadion Köln មានមូលដ្ឋាននៅក្នុងទីក្រុងកូឡូញ (Cologne)។ កីឡដ្ឋានរបស់ក្លិប FC Köln មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៤៣,០០០នាក់។ ការប្រកួតសរុបចំនួន ៥ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាននេះ រួមទាំងវគ្គ១៦ក្រុមចុងក្រោយ។

១០-កីឡដ្ឋាន Red Bull Arena មានមូលដ្ឋាននៅក្នុងទីក្រុងលីបហ្សីក (Leipzig)។ កីឡដ្ឋានរបស់ក្លិប RB Leipzig មួយនេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៤ម៉ឺននាក់។ ការប្រកួតសរុបចំនួន ៤ ប្រកួត នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាននេះ រួមទាំងវគ្គ១៦ក្រុមចុងក្រោយ៕ (ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ