ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីមាន​សត្វ​ដង្កូវ​ច្រើន​ប្រភេទវារឡើងលើវត្តបុរាណមួយកន្លែង ក្នុង​ខេត្តសៀមរាប​

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សត្វ​ដង្កូវ​ជាច្រើន​ប្រភេទ និង​ជាច្រើន​ក្បាលបានវារ​ឡើងលើវត្ត និងជុំ​វិញបរិវេណវត្ត

ខេត្តសៀមរាប ៖ សត្វ​ដង្កូវ​ជាច្រើន​ប្រភេទ និង​ជាច្រើន​ក្បាលបានវារ​ឡើងលើវត្ត និងជុំ​វិញបរិវេណវត្តប្រាសាទ បឹងសសរវៀច ហៅ វត្តខ្វាវ ​និង​ខាំ​សិស្សលោក និងវារឡើងលើស្បង់ចីវររបស់​ព្រះសង្ឃ​ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំងនគរប៉ុស្តិ៍ខ្វាវ និង​កម្លាំងប្រជាការពារបានចុះទៅកន្លែងកើតហេតុ ។​

ហេតុការណ៍​សត្វដង្កូវ​ជាច្រើន​ប្រភេទ​វារឡើងលើវត្តបាន​​កើតឡើង​កាលពី​យប់​ថ្ងៃទី​៦ រហូត​ដល់​ព្រឹកឡើង​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ ២០២៤ ទើប​បង្ក​ឱមាន​ការ​ភ្ញាក់​ផ្អើល​ក្នុងបរិវេណវត្ត ប្រាសាទ​បឹង​សសរ​វៀចហៅ វត្ត ខ្វាវ ស្ថិត​ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប។

តាម​ប្រសាសន៍លោកវរសេនីយ៍ឯក តាំង លី​ហេង អធិការនគរបាលស្រុកជីក្រែង បានឱ្យ​ដឹង​តាមទូរសព្ទ​កាលពី​រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ​នេះថា ករណីមានដង្កូវជាច្រើន​ក្បាលឡើងលើវត្ត ប្រាសាទបឹងសសរវៀចហៅ វត្ត ខ្វាវ ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ក្នុងពេលយប់​នោះ ឥឡូវ​បាន​ចាកចេញពី​ក្នុង​វត្ត​អស់ ហើយនៅសល់​ប្រហែល១០%​ប៉ុណ្ណោះ។ ដោយ សារ​មូលហេតុ​ដង្កូវ​ឡើង​មកស៊ីស្លឹក​ឈើតាមព្រៃ ឬនៅ​ដើមឈើ ក្នុង​បរិវេណ​វត្ត​នោះ គឺ​ដង្កូវ​នេះ​បា​ចេញ​មកស៊ី​ស្លឹកឈើ​ក្នុង​មួយ​ឆ្នាំ​ម្តង​ ទៅ​២​ម្ដង​ប៉ុណ្ណោះ។

លោកបន្ថែមថា ករណីដែលសត្វដង្កូវចេញមកស៊ីស្លឹកឈើ ក្នុងបរិវេណវត្តនោះ គឺធ្វើឱ្យប៉ះពាល់ដល់ ព្រះសង្ឃចំនួនមួយអង្គ ដោយសារព្រះសង្ឃ​បាន​ប៉ះ​សត្វដង្កូវនេះ នៅពេលយប់ ធ្វើឱ្យរម៉ាស់​ដៃ​ហើម ត្រូវបាន​ព្រះ​គ្រូ​ចៅ​អធិការវត្ត​ស្ដោះផ្លុំ ក៏​បាត់ទៅវិញ​អស់ហើយ ។

លោក​បាន​បញ្ជាក់​ថា វត្តប្រាសាទបឹងសសរវៀចហៅ វត្ត ខ្វាវ ស្ថិតនៅក្នុងភូមិ ស្រោង ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ខាងលើនោះ បច្ចុប្បន្នព្រះសង្ឃ​ដែលគង់​នៅទីនេះ​មានចំនួន​៦​អង្គ ដែល​ជា វត្តបុរាណ​តាំង​ពី​យូរអង្វែង​មក​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ