ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​១៥​នាក់ ជិះទូក​ចម្លង​មក​ផ្ទះ លិច​កណ្ដាលស្ទឹង​សែន ស្លា​.​ប់​សិស្ស​ស្រី​ម្នាក់

1 ខែ មុន

ខេត្តកំពង់ធំ ៖ ទូក​មួយ​គ្រឿង ពេល​កំពុងចម្លង​សិស្សសាលា​មួយ​ក្រុម(ចំនួន១៥​នាក់) ចេញពី​សាលា​ទៅ​ផ្ទះ បាន​លិច​នៅ​កណ្ដាល​ទឹកស្ទឹង​សែន បណ្តាល​ឲ្យ​ស្លា​.​ប់​សិស្ស​ស្រី​ម្នាក់ អាយុ​១៣​ឆ្នាំ និង​សិស្ស​១៤​នាក់​ទៀត ហែល​ទឹក​ឡើងគោក​រួច​ផុត​ជីវិត…

ខេត្តកំពង់ធំ ៖ ទូក​មួយ​គ្រឿង ពេល​កំពុងចម្លង​សិស្សសាលា​មួយ​ក្រុម(ចំនួន១៥​នាក់) ចេញពី​សាលា​ទៅ​ផ្ទះ បាន​លិច​នៅ​កណ្ដាល​ទឹកស្ទឹង​សែន បណ្តាល​ឲ្យ​ស្លា​.​ប់​សិស្ស​ស្រី​ម្នាក់ អាយុ​១៣​ឆ្នាំ និង​សិស្ស​១៤​នាក់​ទៀត ហែល​ទឹក​ឡើងគោក​រួច​ផុត​ជីវិត ។

ឧបទ្ទវហេតុ​លិច​ទូក​នេះ កើតឡើង​នា​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​សិស្ស​ទាំងអស់ កំពុង​ជិះទូក​ឆ្លងស្ទឹង​សែន ដល់​ចំណុចកណ្ដាល​ស្ទឹង ស្រាប់តែ​ទូក​បាន​លិច​ចូល​ក្នុង​ទឹកតែ​ម្ដង​(​មាន​វី​ដេ​អូ​) ពេល​នោះ សិស្ស​ទាំងអស់​នាំ​គ្នា លោត​ហែល​មក​ច្រាំង​ស្ទឹង​អស់ គឺ​បាត់​តែ​កុមារី អាយុ ១៣​ឆ្នាំ ម្នាក់ តែ​ប៉ុណ្ណោះ ។

សាក្សី​បន្ត​ថា កូនសិស្ស​ចំនួន១៥​នាក់​នេះ បាន​ជិះទូក​ចម្លង​រាល់ថ្ងៃ ទាំង​ទៅ​សាលារៀន និង​ចេញពី​សាលា​ទៅ​ផ្ទះ តែ​អកុសល នៅ​ថ្ងៃនេះ ទូក​បាន​លិច តែ​ម្តង ។

បើ​តាម​លោក ឃឹម សុ​ឃាង អ​ធិ​បាល​ស្រុក​ប្រាសាទ​សំបូរ បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ចាត់ចែង​កម្លាំង​អន្តរាគមន៍​ជួយ​ក្មេង​ៗ ភ្លាម​ៗ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ដែល​សិស្ស​ម្នាក់ បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

លោក​អ​ធិ​បាល​ស្រុក​ប្រាសាទ​សំបូរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លិច​ទូក​នោះ កើតឡើង​ដោយសារ​សិស្ស​ជិះ​ច្រើន​នាក់ និង​អ្នកបើកបរ​ទូក​ចម្លង​លឿន ហើយ​នៅ​ពេល ដែល​ស្ថានភាព​ទូក​លិច សិស្ស​ក៏​ចាប់ផ្ដើម​ជ្រួលច្របល់ ធ្វើ​ឲ្យ​មានការ​ប្រទាញប្រទង់ លិច​តែ​ម្តង ។

ដោយឡែក​ លោក​វរសេនីយ៍ឯក ឃួ​ន វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ប្រា​ទ​សំបូរ បាន​ប្រាប់​ដែរ​ថា ករណី​លិច​ទូក​ចម្លង​នេះ កើតឡើង​នៅ​កំពុងចម្លង​ចន្លោះ​ភូមិ​ត្នោត​ជួរ និង​ភូមិ​ឈូក ក្នុងអំឡុងពេល ដែល​សិស្សានុសិស្ស​ចេញពី​រៀន នៅ​អនុ​វិទ្យាល័យ​ឈូក ស្ថិត​នៅ​ភូមិ​ឈួ​ក​គ្រោះ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ។

លោក​បន្ត​ថា សិស្សសាលា ដែល​ជិះ​នៅ​លើ​ទូក​នោះ មាន​ចំនួន​សរុប​១៥​នាក់ (​ស្រី​១០​នាក់​) រៀន​ថ្នាក់​ផ្សេង​គ្នា មាន​ថ្នាក់​ទី​៧ ថ្នាក់​ទី​៨ និង​ថ្នាក់​ទី​៩ ផង​ដែរ ។

លោក​បន្ថែម​ថា ​ម្ចាស់​ជា​អ្នកចម្លង ឈ្មោះ សឿ យូ​ន ភេទ​ស្រី​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជាំ​បឹង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ក្នុងអំឡុងពេល​ទូក​នេះ ចេញដំណើរ​ពី​ត្រើយ​ខាងលិច ទៅ​ត្រើយ​ខាងកើត នៅ​ពេល​ជិត​ដល់ច្រាំង​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ការ​ណូ​ត​ពន្លត់​ម៉ាស៊ីន ហើយ​រួម​ជាមួយ​អ្នក​ជិះ​នៅ​មិន​ស្ងៀម ក៏​បណ្តាល​ឲ្យ​ទូក​លិច​ផ្នែក​ខាង​មុខ នៅ​ពេល​នោះ សិស្ស​ចាប់ផ្តើម​ភ័យ​ស្លន់ស្លោរ លោត​ចូល​ទឹកតែ​ម្តង ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជិះ​ទាំង​១៥​នាក់ មាន​អ្នក​មិន​ចេះ​ហែល​ទឹក ចំនួន​ពីរ​នាក់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អ្នក​រួម​ដំណើរ​ជួយ​សង្គ្រោះ​ទាន់​ពេល​បាន​ម្នាក់​ឈ្មោះ ធឿ​ន ស្រី​ពេជ្រ រៀន​ថ្នាក់​ទី​៧ ។ រីឯ​កុមារី​រង​គ្រោះ​មានឈ្មោះ អ៊ី​ន សុ​ភ័​ក្រ អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ រស់នៅ​ភូមិ​ជាំ​បឹង​ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ បាន​លិច​បាត់​តែ​ម្តង ។

សព​កុមារី​រង​គ្រោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ពលរដ្ឋ រួម​និង​កម្លាំង​នគរបាល បាន​ស្វែងរក​ឃើញ ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ទីតាំង​កើតហេតុ នៅ​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ដដែល ។ ក្រោម​ពី​ធ្វើការ​ពិនិត្យ​ស​.​ពរួច បាន​ប្រគល់​ជូន​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ