ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ូឌី​នឹង​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

3 ខែ មុន

ទី​ក្រុង​ញូដេលី៖ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​របស់​ឥណ្ឌា លោក​ម៉ូឌី ថ្លែង​ថា​ប្រធានា​ធិបតី​ឥណ្ឌា​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​លោក​បង្កើត​រដ្ឋាភិបាល​​​អាណត្តិ​ថ្មី​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​ម៉ូឌី​សន្យា​ថា​រដ្ឋាភិបាល​ចម្រុះ​លើក​នេះ​លេង​ដៃ​ធំ​តែ​ម្ដង​ចូល​រួម​ដោយ​គណ​បក្ស​នយោបាយ​រហូត​ដល់​១៥​។ ដូច្នេះ លោក​មានជំនឿ​ថា​ការ​ដឹក​នាំ​នឹង​មាន​ភាព​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ និង​មាន​ភាព​ជោគ​ជ័យ​។​ លោក​ម៉ូឌី​ទើប​តែ​ជួប​ប្រធានា​ធិបតី​ឥណ្ឌា លោក​ស្រី​​​ឌ្រូផាឌី…

ទី​ក្រុង​ញូដេលី៖ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​របស់​ឥណ្ឌា លោក​ម៉ូឌី ថ្លែង​ថា​ប្រធានា​ធិបតី​ឥណ្ឌា​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​លោក​បង្កើត​រដ្ឋាភិបាល​​​អាណត្តិ​ថ្មី​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​ម៉ូឌី​សន្យា​ថា​រដ្ឋាភិបាល​ចម្រុះ​លើក​នេះ​លេង​ដៃ​ធំ​តែ​ម្ដង​ចូល​រួម​ដោយ​គណ​បក្ស​នយោបាយ​រហូត​ដល់​១៥​។ ដូច្នេះ លោក​មានជំនឿ​ថា​ការ​ដឹក​នាំ​នឹង​មាន​ភាព​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ និង​មាន​ភាព​ជោគ​ជ័យ​។​

លោក​ម៉ូឌី​ទើប​តែ​ជួប​ប្រធានា​ធិបតី​ឥណ្ឌា លោក​ស្រី​​​ឌ្រូផាឌី មើ​មូ(Droupadi Murmu)​ ​និង​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​ស្រី​ដើម្បី​ដឹក​នាំ​សម្ព័ន្ធ​ភាព​ជាតិ​ប្រជា​ធិបតេយ្យ​ (NDA) និង​ដឹក​នាំ​ប្រទេស​ជាតិ​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​។ បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​ លោកនឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​យប់​​ថ្ងៃ​អាទិត្យ​​។ ថ្វី​ដ្បិត​គណ​បក្ស​របស់​លោក​ម៉ូឌី​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​មែន​ ប៉ុន្តែ​បក្ស​នេះ​មិន​មាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ឡើយ​។ ពោល​គឺ​នៅ​ខ្វះ​៣២​អាសនៈ​។​

កិច្ច​ការ​ដែល​រដ្ឋាភិបាល​​ត្រូវ​​​ដោះ​ស្រាយ​​ជា​បន្ទាន់​​គឺ​​ការ​​លើក​ស្ទួយ​ជីវ​ភាព​ប្រជា​ជន​​វណ្ណៈ​កណ្ដាល​។ មន្ត្រី​កំពូល​ៗ​នៃ​សម្ព័ន​ភាព​ជាតិ​ប្រជា​ធិបតេយ្យ​កោត​សរ​សើរ​លោក​ម៉ូឌី​ និង​មាន​ទំនុក​ចិត្ត​​ថា​លោក​​ដឹក​នាំ​បាន​ល្អ​។ គណ​បក្ស​នៅ​ក្នុង​សម្ព័ន្ធ​ភាព​កំពុង​ទាម​ទារ​តំណែង​ប្រធាន​រដ្ឋ​ភា​។ គណ​បក្ស​ខ្លះ​ចង់​បាន​​ក្រសួង​​​​ការ​បរទេស​ ការ​ពារ​ជាតិ​ មហា​ផ្ទៃ​ និង​ហិរញ្ញ​វត្ថុ​។

គណ​បក្ស​ខ្លះ​ចង់​ឱ្យ​រដ្ឋាភិបាល​កែ​សម្រួល​នីតិ​វិធី​​​ជ្រើស​រើស​កង​ទ័ពដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដំបូង​កាល​ពី​ឆ្នាំ​២០២២។ បុរស​ និង​នារី​ត្រូវ​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​រយៈ​ពេល​៤​ឆ្នាំ​ដោយ​មិន​មាន​ឋាន្តរ​ស័ក្ដិ​ ឬ​​មុខ​តំណែង​​អ្វី​ទេ​។ នៅ​ក្នុង​ចំណោម​នោះ ២៥%​បន្ត​ស្ថិត​នៅ​ក្នុង​ជួរ​កង​ទ័ព​រយៈពេល​យូរ​ជាង​នោះ​។ កាល​ពី​មុន​ គេ​ជ្រើស​រើស​យោធិន​បម្រើ​នៅ​ក្នុង​ជួរ​ទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស​ដាច់​ដោយ​ឡែក​ៗពី​គ្នា​។ ពួក​គេ​ត្រូវ​បម្រើ​កង​ទ័ព​​រហូត​ដល់​ទៅ​១៧​ឆ្នាំ​ទើប​​អាច​បាន​ស័ក្ដិ​​ពាក់​នៅ​លើ​ស្មា​។

​បញ្ហា​មនុស្ស​អត់​ការ​ងារ​ធ្វើ​ ទំនិញ​ឡើង​ថ្លៃ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ គឺ​ជា​បញ្ហា​ធំៗ​នៅ​ក្នុងយុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត​លើក​នេះ​។ មនុស្ស​ភាគ​ច្រើន​​​បោះ​ឆ្នោត​ជូន​គណ​បក្ស​របស់​លោក​ម៉ូឌី​​​ព្រោះ​ពួកគេ​មើល​ឃើញ​កម្ម​វិធី​នយោបាយ​របស់​គណ​បក្ស​គាត់​ល្អ​។ កាល​ពី​ពេល​កន្លង​មក គណ​បក្ស​របស់​លោក​ម៉ូឌី​មាន​សំឡេង​គ្រប់​គ្រាន់​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​។ ប៉ុន្តែ​លើក​នេះ​ លោក​ត្រូវ​ចរ​ចា​ជា​មួយ​គណៈ​បក្ស​ដទៃ​ទៀត​ដើម្បី​បង្គ្រប់​សំឡេង​។ ហេតុ​​នេះ​ លោក​ត្រូវ​​ខំ​យក​ចិត្ត​យក​ថ្លើម​ពួកគេ​​ទើប​បាន​។ លោក​អាច​នឹង​ជួប​នឹង​បញ្ហា​គ្រប់​ពេល​វេលា​បើ​ហ៊ាន​ធ្វើ​ឱ្យ​គណ​បក្ស​នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​ឃ្នើស​ចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ