ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​​វង្វេង​ដើរមក​ដល់​ចម្ការឈូក​ ត្រូវ សមត្ថ​កិច្ច​​​នាំ​មក​ដាក់​នៅ​វត្ត​ ស្វែងរក​សាច់ញាតិ

4 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ​​នៅ​​រោង​ចាំចម្ការ​​ឈូក​មួយ​កន្លែង​នៅ​ក្រោយ​ភូមិ​ទី​៦ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដូន​ចាស់​ម្នាក់​សម្បុរ​សណ្ដែកបាយ អាយុ​ប្រហែល​៧០​ឆ្នាំ សង្ស័យ​វង្វេងស្មារតី​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ទីណា​នោះ​ទេ​។​ ក្រោម​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ​​នៅ​​រោង​ចាំចម្ការ​​ឈូក​មួយ​កន្លែង​នៅ​ក្រោយ​ភូមិ​ទី​៦ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដូន​ចាស់​ម្នាក់​សម្បុរ​សណ្ដែកបាយ អាយុ​ប្រហែល​៧០​ឆ្នាំ សង្ស័យ​វង្វេងស្មារតី​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ទីណា​នោះ​ទេ​។​ ក្រោម​ កម្ដៅថ្ងៃ​រាង​ក្តៅ​ផង​នោះ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ​ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អា​ជី​ដឹក​យក​មក​ឲ្យ​ស្នាក់​នៅ​វត្ត​កណ្ដាល​ជា​បណ្ដោះអាសន្ន​សិន ដើម្បីស្វែង​រក​សាច់ញាតិ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អា​ជី​រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ និង​ប្រជា​ការពារ​បាន​ចុះ​ទៅ​ដល់​រោង​ចាំចម្ការ​ឈូក ដែល​មើលទៅ​រាង​រខេករខាក ដោយ​គិត​ថា​ ម្ដាយ​គេ​ម្ដាយ​យើង​ហ្នឹង​ ខ្លាច​ដូន​ចាស់​រូប​នេះ​ចុះ​ទឹក​លង់​ស្លាប់ ក៏​បាន​ដឹក​តាម​ម៉ូតូ​យក​មក​ឲ្យ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​នៅ​វត្ត​កណ្ដាល នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២៤​។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប៉ុស្តិ៍​ផ្សេង​ទៀត​ ក្នុងស្រុក​ក្រូចឆ្មារ​ទាំងអស់ គឺ​មិន​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​បាន​ស្គាល់​ ឬ​បាត់​ម្ដាយ​ចេញពីផ្ទះ​ដែល​មាន​អត្តសញ្ញាណ​ដូច​រូបថត​នេះ​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប៉ុស្តិ៍​បាន​ទ​ទួល​ព័​ត៌​មាន​ពី​លោក​សាញ់​ឡាក់ មេ​ភូមិ​ទី​៦​និង​លោក​អុ​ី​វ លី​ហូ​វ មេឃុំ​ព្រែក​អា​ជី ប្រាប់​ប៉ុ​ស្តិ៍ថា​ មាន​ប្រជាពលរដ្ឋ​មិន​ស្គាល់​អ​ត្ត​សញ្ញាណ​វង្វេង​មិនដឹង​មក​ពី​ភូមិ ឃុំ ស្រុក​ណា មក​សំរាក​នៅ​រោង​ចំការ​ឈូក​របស់​ឈ្មោះ​ហាន ចាន់​ណា ក្រោយ​ភូមិ​ទី​៦​ឃុំ​ព្រែក​អា​ជី​។

ប៉ុ​ស្តិ៍​ទ​ទូល​បាន​ដំណឹង​ភ្លា​មក៏​សហ​ការ​ជាមួយ​ប្រជា​ការពារ​ចុះ​ទៅ​ចំណុច​ខាងលើ​ បាន​ជួប​ដូន​ចាស់​អាយុ​ប្រហែល​៧០​ឆ្នាំ ស្លៀកពាក់​ដូច​ក្នុង​រូប​នេះ កម្លាំង​ប៉ុ​ស្តិ៍បាន​សួរនាំ​គាត់​ ប៉ុន្តែ​គាត់​និយាយ​ស្តាប់​មិន​បាន​ទេ ​បច្ចុប្បន្ន​កម្លាំង​និង​ប្រជា​ការពារ​បាន​នាំ​លោកយាយ​យក​មក​អោយ​ស្នាក់​នៅ​វត្ត​កណ្តាល មុខ​ប៉ុ​ស្តិ៍រដ្ឋបាល​ព្រែក​អា​ជី ដើម្បី​រង់ចាំ​ក្រែង​មាន​សាច់ញាតិ​ ឬ​កូនចៅ​មក​សួរ​រក​។

តាម​រយៈ​សមត្ថកិច្ច​បញ្ជាក់​ថា ​ដូន​ចាស់​ម្នាក់​នេះ​គឺ​និយាយ​មិនកើត​ស្ដាប់​មិន​បាន​សង្ស័យ​ក្រែង​គាត់​ហេវ​ហត់​ដាច់​បាយក៏​បាន​នាំ​មក​ថ្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​ដោយ​រៀបចំ​កន្លែង​សមរម្យ​ដាក់​កង្ហារ
ឱ្យ​ពិសា​អាហារ​ដើម្បី​មាន​កម្លាំង​ក្រែង​អាច​និយាយ​បាន​ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧​ មិថុនា ដូន​ចាស់​រូប​នេះ​នៅ​តែ​និយាយ​មិន​ទាន់​កើត​នៅឡើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​​ កម្លាំង​សមត្ថកិច្ច​ប្រជា​ការពារ​ព្រមទាំង​ព្រះសង្ឃ​បាន​ជួយ​មើល ​និង​យកចិត្តទុកដាក់​ថែរក្សា​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​មាន​សុខភាព​ល្អ​។

តាម​រយៈ​ការ​ផ្សាយ​របស់​កោះសន្តិភាព​ បើសិនជា​បងប្អូន​ដែល​បាត់​ម្ដាយ​ដែល​មាន​ភិនភាគ​ដូច​រូបថត​នេះ​ សូម​មេត្តា​ទំនាក់ទំនង​មក​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អា​ជី​ស្រុក​ក្រូចឆ្មារ​និង​ទទួល​បាន​នូវ​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ