ខេត្តកំពង់ស្ពឺ ៖ ក្រុមអាជីវករលក់ដូរ នៅទីប្រជុំជននានា នៅតាមដងផ្លូវ និងនៅតាមបណ្តាលផ្សារ ក៏ដូចជាលក់ដូរតាមតូប តាមផ្ទះ បាននាំគ្នាបិតទាំងស្រុង នៅក្នុងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាម និយាយតៗគ្នាថា នឹងមានក្រុមគយចល័ត សហការជាមួយសមត្ថកិច្ចចម្រុះ ចុះទៅចាប់ប្រមូលទំនិញ និងអីវ៉ាន់ គេចពន្ធ ដោយមិនរើសមុខនោះឡើយ ។
ការលេចឮពាក្យចចាមអារ៉ាមនេះទៀតថា តូបលក់ដូរ នៅតាមផ្ទះ តាមទីផ្សារនានា ត្រូវបានបិទទ្វារជាបន្តបន្ទាប់ នៅក្នុងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ ក៏ព្រោះតែខ្លាចក្រុមមន្ត្រីគយ ចុះចាប់ប្រមូលអីវ៉ាន់ ឬទំនិញណា ដែលមិនបានបង់ពន្ធ។ ហើយមួយវិញទៀត ក្រុមអាជីវករ បាននិយាយតៗគ្នាថា ខេត្តផ្សេងឃើញមានរឿងចាប់ទូរសព្ទ និងនៅខេត្តកំពង់ឆ្នាំងកន្លងទៅ ទើបពួកគាត់មានការភ័យខ្លាច បិទទ្វារតូប លែងហ៊ានលក់ដូរ ។
ពាក់ព័ន្ធនឹងករណីផ្អើលថា ប្រជាពលរដ្ឋ ក្រុមអាជីវករលក់ដូរ បិទទ្វារនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញមកបញ្ជាក់ថា ស្ថាប័នគយ មិនមែនជាស្ថាប័ន ដែលប្រជាពលរដ្ឋ ត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវករ រកទទួលទានបង់ពន្ធត្រឹមត្រូវ ។
លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកបំពុលសង្គម កុំយកបញ្ហានេះ ធ្វើនយោបាយ ដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់ លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕







ចែករំលែកព័តមាននេះ